សកម្មភាពរំលឹកអនុស្សាវរីយ៍ទិវានារីអន្តរជាតិទី៨មិនា

(VOVworld)-ក្នុងឱកាសរំលឹកអនុរស្សាវរីយ៍ទិវានារីអន្តរជាតិ ទី៨មិនា​នាថ្ងៃទី៦មិនា
នៅ សកលវិទ្យាល័យជាតិហាណូយ បានរៀបចំពិធីប្រគល់រង្វាន់ដល់កម្មាភិបាល
ជានារីដែលមានស្នាដៃឆ្នើមក្នុងការស្រាវជ្រាវវិទ្យាសាស្រ្ត។ បណ្តាកម្មាភិបាលជានារី
នេះ សុទ្ធតែជាអ្នករៀបរៀងឡើងនៃសំណង់ស្រាវជ្រាវវិទ្យាសាស្រ្តគំរូលើបណ្តា
វិស័យដែលបានសហគមន៍​អន្តរជាតិទទួលស្គាល់ និងបានចុះផ្សាយលើទស្សនាវដ្តី
វិទ្យាសាស្រ្តអន្តរជាតិមានកិត្យានុភាពជាង។

        នាថ្ងៃទី៦មិនា សមាគមនារីទីក្រុង Da Nang (ភាគកណ្តាលវៀតណាម) ក៏បាន
រៀបចំពិធីប្រគល់រង្វាន់ដល់សាខានារីឆ្នើមចំនួន១០ និងបំផុសចលនាប្រ ឡងប្រ
ណាំងឆ្នាំ២០១៤។

សកម្មភាពរំលឹកអនុស្សាវរីយ៍ទិវានារីអន្តរជាតិទី៨មិនា - ảnh 1
សមាគមន៍នារីទីក្រុង Da Nang ប្រគល់រង្វាន់ឲ្យសាខានារីគំរូចំនួន១០
(រូបថតៈ CPV)

        ក្នុងឱកាសនេះដែរ ឆ្លើយសំភាសអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម  ស្តីពីតួនាទីរបស់នារីវៀតណាមក្នុងបុព្វហេតុការពារមាតុប្រទេសនិងដំណើរឧស្សា
ហូបនីយកម្មប្រទេសជាតិ លោកស្រី Bui Thị Hoa អនុប្រធានសមាគមនារីវៀត
ណាមឲ្យដឹងថា៖

        “ក្នុងឆ្នាំ២០១៤ យើងខ្ញុំផ្តោតយកចិត្តទុកដាក់លើកកំពស់គុណភាពចាត់តាំង
សមាគម មូលដ្ឋាន ទន្ទឹមនឹងនោះ ជម្រុញខ្លាំងចលនាគ្រួសាររួមចំណែកក្នុងចលនា
កសាង ជនបទថ្មីនិងកសាងនគរអរិយធម៌។ យើងខ្ញុំក៏ផ្តោតយកចិត្តទុកដាក់ដល់
ការងារឃ្លាំមើល បដិវាទសង្គម និងរួមវិភាគទានកសាងបក្ស កសាងរដ្ឋអំណាច
ផងដែរ"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ