សកម្មភាពរំលឹកអនុស្សាវរីយ៍ទិវាបដិវត្តន៍ខែសីហា១៩/៨

សកម្មភាពរំលឹកអនុស្សាវរីយ៍ទិវាបដិវត្តន៍ខែសីហា១៩/៨ - ảnh 1
ទស្សនិកជនទស្សនាការតាំងពិព័ណ៌រូបថត -ឯកសារ គំនូរចលនា
ខេត្ត Hai Duong ឆ្នាំ២០១៤។


(VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី៦៩ នៃទិវាបដិវត្តន៍ខែសីហាថ្ងៃទី១៩សីហា និងបុណ្យជាតិថ្ងៃទី២កញ្ញា និងរយៈពេល៤៥ឆ្នាំនៃការអនុវត្តតាមតកសាសន៍របស់ លោកប្រធានហូជីមិញ​នាថ្ងៃទី១៩សីហា មន្ទីវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត Hai
Duong (ភាគខាងជើងវៀតណាម) បានរៀបចំការតាំងពិព័ណ៌រូបថត -ឯកសារ គំនូរ
ចលនាខេត្ត Hai Duong ឆ្នាំ២០១៤។ ការតាំងពិព័ណ៌នេះ​បាន ឧទ្ទេសនាមរូបថត
ឯកសារប្រវត្តិសាស្រ្តជាង៤០០សន្លឹក ដោយកត់ត្រាឡើងវិញ រាល់ព្រឹត្តិការណ៍ ប្រ
វត្តិសាស្រ្ត ដែលបានគូសសញ្ញានូវកំណាត់ផ្លូវរយៈពេល៦៩ឆ្នាំដ៏ភ្លឺត្រចះរបស់ ប្រជា
ជាតិវៀតណាម។ ការតាំងពិព័ណ៌នេះ ក៏បានដាក់តាំងរូបថតជាង១០០ ដែលឧទ្ទេស
នាមអំពីភស្តុតាងប្រវត្តិសាស្រ្តនិងគតិយុត្តដោយអះអាងនូវអធិបតេយ្យភាព ព្រំដែន​និងអធិបតេយ្យភាពដែនសមុទ្រ តំបន់សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រាបបាត
សមុទ្រ របស់វៀតណាម​លើសមុទ្រខាងកើត។

            នាយប់ថ្ងៃដដែល នៅសួនឧ្យាន Hai Ba Trung ខេត្ត An Giang ប្រព្រឹត្តទៅ
កម្មវិធីសិល្បៈសំដៅលើកសរសើរស្រុកកំណើត និងការប្តេជ្ញាការការពារកោះ
សមុទ្រវៀតណាម៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ