|
សារមន្ទីរជនជាតិវិទ្យាវៀតណាមបានបើកទ្វាដើមនិទាឃៈរដូវស្វាគមន៍ភ្ញៀវទេសចរណ៍ (VOV) |
Vovworld-ក្នុងប៉ុន្មានថ្ងៃដើមឆ្នាំមមីឆស័ក២០១៤ ប្រជាជននិងភ្ញៀវទេសចរណ៍រាប់ម៉ឺននាក់បានមកវត្តបូជាព្រះពុទ្ធបួងសួងឆ្នាំថ្មីសុខសាន្តត្រាណនិងចូលរួម
សកម្មភាពប្រជាប្រិយនៅទីក្រុង Hue។ មជ្ឈមណ្ឌលអភិរក្សកេរ៌្តដំណែលបរមរាជវាំង
Hue បានបើកទ្វាឥតគិតថ្លៃសំរាប់ប្រជាជនដំបន់ចូលរួមក្នុងរយៈពេល៣ថ្ងៃបុណ្យ
តេត។
ក៏ក្នុងឱកាសនេះដែរភ្ញៀវទេសចរណ៍ជិត២ម៉ឺននាក់បានមកទស្សនាមណ្ឌលរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅសង្កាត់ទី១ទីក្រុង Ca Mau។
នាថ្ងៃទី៤បុណ្យតេត សារមន្ទីរជនជាតិវិទ្យាវៀតណាមបានបើកទ្វាដើមនិទាឃៈរដូវស្វាគមន៍ភ្ញៀវទេសចរណ៍ជាមួយសកម្មភាពមានអត្ថន័យជាច្រើនដូចជា
សសេរអក្ខរៈអក្សរ ពុម្ភគំនូរ Dong Ho ទាយ Kieu ជាដើម។ ជាពិសេសកម្មវិធីសប្បាយនិទាឃៈរដូវឆ្នាំមមីឆស័ក២០១៤នឹងប្រព្រឹត្តទៅនាថ្ងៃទី៩និងទី១០បុណ្យតេត(ថ្ងៃទី៨និងទី៩កុម្ភៈឆ្នាំ២០១៤) ជាមួយសកម្មភាពពោពេញទៅដោយវប្បធម៍ប្រជាប្រិយដូចជាសម្ដែងសិល្បៈប្រជាប្រិយ ល្បែងប្រជាប្រិយជាដើម៕