សកម្មភាពវប្បធម៌ទទួលអំណរនិទាឃរដូវប្រព្រឹត្តទៅយ៉ាងផុលផុសនៅតាមតំបន់
(VOVWORLD) - នាថ្ងៃទី១០ ខែកុម្ភៈ ពោលគឺថ្ងៃទី៦បុណ្យតេតឆ្នាំកុ ឯកស័ក នៅសារមន្ទីរ ជនជាតិវិទ្យាវៀតណាមនៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅកម្មវិធី “ទទួល អំណរនិទាឃរដូវឆ្នាំកុរ ឯកស័ក៖ លក្ខណៈវប្បធម៌ Bac Giang”។
ការលេងល្បែងកំសាន្តមួយនៅក្នុងកម្មវិធី “ទទួល អំណរនិទាឃរដូវឆ្នាំកុរ ឯកស័ក៖ លក្ខណៈវប្បធម៌ Bac Giang” |
នៅទីនេះ ភ្ញៀវទេសចរត្រូវបានស្វែងយល់អំពីជនជាតិ Nung ជនជាតិ San Diu និងជនជាតិ Viet តាមរយៈចង្វាក់ភ្លេងនៃបទបម្រៀង quan ho បទចម្រៀង Soong hao និងបទ ចម្រៀង Soong co ព្រមទាំងចូលរួមលេងល្បែងកំសាន្តប្រជាប្រិយរបស់ជនជាតិ Viet នៅខេត្ត Bac Giang ដោយមានអត្ថន័យបួងសួងសុំអោយអាកាសធាតុនិង រដូវអំណោយផល។ ទន្ទឹមនឹងសកម្មភាពសម្ដែងសិល្បៈ ឧទ្ទេសនាមវប្បធម៌នៅ ខេត្ត Bac Giang នោះ គឺកម្មវិធីនេះក៏បានរៀបចំសកម្មភាពដ៏ពោរពេញទៅដោយ វប្បធម៌វៀតណាមក្នុងឱកាសបុណ្យតេតប្រពៃណី ដូចជាទំនៀមទំលាប់សុំអក្សរ នាដើមឆ្នាំ ផងដែរ។ អ្នកស្រឡាញ់គំនូរតេតប្រជាប្រិយ ក៏មានកាលានុវត្តភាព ដើម្បីជួបប្រាស្រ័យជាមួយសិប្បករពុម្ភគំនូរ Dong Ho ហើយចូលរួមពុម្ភគំនូរ ដោយខ្លួនឯងផងដែរ។
ក្នុងពេលជាមួយគ្នានោះ នាថ្ងៃទី១០ ខែកុម្ភៈ នៅភូមិរបរឈើ Kim Bong នៅឃុំ Cam Kim ទីក្រុង Hoi An ខេត្ត Quang Nam ភាគកណ្ដាលវៀតណាម បានប្រព្រឹត្តទៅពិធីសែនគ្រូដើមរបរឈើ។ របរឈើនៅភូមិ Kim Bong ត្រូវបានប្រសូត្រ ឡើងកាលពីសតវត្សទី១៥ ហើយរហូតដល់សតវត្សទី១៨ របរឈើនេះបាន អភិវឌ្ឍន៍យ៉ាងខ្លាំងក្លាដោយរួមមានផលិតផលស្នូលចំនួន៣នោះគឺ គ្រឿងឈើ សម្រាប់សំណង់ស្ថាបត្យកម្ម គ្រឿងឈើសម្រាប់ការប្រើប្រាស់និងរបរដម្លើងនិង ជួសជុលនាវា។ សិប្បករ Huynh Ri នៅភូមិ Kim Bong បានអោយដឹងថា៖
“ពិធីបុណ្យនេះរួមមានទាំងរបរកសិកម្មនិងរបរនេសាទទៀត មិនត្រឹមតែ របរឈើ Kim Bong ប៉ុណ្ណោះទេ។ យើងខ្ញុំហៅថា ពិធីបុណ្យសែនគ្រូដើមរបរឈើ ដោយសារតែរបរនេះឈរលំដាប់ថ្នាក់ទី១។ មុននេះ អ្នកភូមិចំនួន៦៥%បាន ប្រកបរបរឈើនេះ ប៉ុន្តែនាសព្វថ្ងៃ គេក៏ប្រកបរបរផ្សេងៗទៀត។ ហេតុនេះហើយ ថ្ងៃនេះជាថ្ងៃសែនគ្រូដើមនៃរបរគ្រប់ប្រភេទនៅភូមិ Kim Bong”។
នាថ្ងៃទី១០ ខែកុម្ភៈ នេះដែរ នៅឃុំ Pa Co ស្រុក Mai Chau ខេត្ត Hoa Binh ក៏បានប្រព្រឹត្តទៅពិធីបុណ្យ Gau Tao ប្រពៃណីរបស់ជនជាតិ Mong នៅតំបន់ នេះ ផងដែរ៕