សកម្មភាពវប្បធម៌និងទេសចរណ៍​​វិសេសវិសាល​ជាច្រើន​ក្នុង​ឱកាស​ទិវា​បុណ្យជាតិ

(VOVWORLD) - ក្នុងឱកាសគម្រប់ខួប ៧៨ឆ្នាំ ទិវាបុណ្យជាតិនេះ សកម្មភាពវប្បធម៌ សិល្បៈ និងកីឡាពិសេសជាច្រើនបានប្រព្រឹត្តទៅនៅតាមមូលដ្ឋាននានាទូទាំងប្រទេស។

នៅទីក្រុង Da Nang ចាប់ពីថ្ងៃទី ២៤ ខែសីហា ដល់ថ្ងៃទី ១៥ ខែកញ្ញា សកម្មភាពវប្បធម៌ កីឡា និងទេសចរណ៍ចំនួនជាង ៤០ ត្រូវបានរៀបចំឡើង។ ព្រឹត្តិការណ៍លេចធ្លោដែលត្រូវបានរំពឹងថានឹងទាក់ទាញភ្ញៀវទេសចរបរទេសយ៉ាងច្រើនមកទីក្រុង Da Nang ក្នុងឱកាសវិស្សមកាលនេះគឺ មហោស្រពទេសចរណ៍កីឡាវាយកូនហ្គោល Danang ឆ្នាំ ២០២៣ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ខែសីហាដល់ថ្ងៃទី ២ ខែកញ្ញា។

សកម្មភាពវប្បធម៌និងទេសចរណ៍​​វិសេសវិសាល​ជាច្រើន​ក្នុង​ឱកាស​ទិវា​បុណ្យជាតិ - ảnh 1ការសម្តែងតាមដងវិថី ដើម្បីឧទ្ទេសនាមអត្តសញ្ញាណវប្បធម៌បណ្តាជនជាតិនៅលើខ្ពង់រាប Moc Chau។ រូបថត៖ VOV

លោក Nguyen Xuan Binh អនុប្រធានមន្ទីរទេសចរណ៍ Danang បានឲ្យដឹងថា៖ “ការរៀបចំការប្រកួតវាយកូនហ្គោលនៅទីក្រុង Da Nang គឺសំដៅលើកកម្ពស់រូបភាពរបស់ទីក្រុង ប៉ុន្តែយើងបានរួមបញ្ចូលគ្នានូវការរៀបចំនៃពិធីបុណ្យទេសចរណ៍វាយកូនហ្គោល Danang ឆ្នាំ២០២៣ ដើម្បីឧទ្ទេសនាមបន្ថែមទៀតអំពីម្ហូបអាហារ វប្បធម៌ និងប្រជាជនទីក្រុង Da Nang ។ ក្រៅពីការពង្រីកកន្លែងទេសចរណ៍សម្រាប់ភ្ញៀវទេសចរទៅកាន់ទីក្រុង Da Nang  ឱ្យស្នាក់នៅបានយូរ និងទទួលបានបទពិសោធន៍លើទីលានវាយកូនហ្គោលកាន់តែច្រើន យើងខ្ញុំបានបង្កើត និងអនុវត្តកម្មវិធី និងគោលនយោបាយដើម្បីទាក់ទាញព្រឹត្តិការណ៍ សន្និសីទ និងសិក្ខាសាលានានាដែលធ្វើដំណើរនៅទីនេះ។  តាមនោះ រួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍ MICE និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ Da Nang ឆ្ពោះទៅរកទេសចរណ៍គុណភាពខ្ពស់”។

ដើម្បីធ្វើពិពិធកម្មផលិតផលទេសចរណ៍ក្នុងឱកាសទិវាបុណ្យជាតិ ទី២ ខែកញ្ញា មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Binh Thuan បានសម្របសម្រួលជាមួយមូលដ្ឋាននានាដើម្បីរៀបចំ “សប្តាហ៍វប្បធម៌វិថី Binh Thuan ឆ្នាំ ២០២៣” ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧ ខែសីហា ដល់ថ្ងៃទី ៣ ខែកញ្ញា។ នេះជាព្រឹត្តិការណ៍ក្នុងក្របខ័ណ្ឌសកម្មភាពនៃឆ្នាំទេសចរណ៍ជាតិ ២០២៣ “Binh Thuan -ទីប្រសព្វបៃតង”។ លោក Vo Thanh Huy អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Binh Thuan បានឲ្យដឹងថា៖ “ពិធីបុណ្យតាមដងវិថី ដោយមានការចូលរួមពីក្រុមចំនួន ១០ ដោយមានសិល្បករ សិល្បការិនី តារាសំដែងអាជីពនិងមិនអាជីពចំនួន ៧០០ នាក់នឹងបង្ហាញឡើងវិញនូវលក្ខណៈវប្បធម៌នៃតំបន់ និងសហគមន៍ជនជាតិមួយចំនួនក្នុងខេត្ត ដូចជា Kinh, Cham, Hoa។ ក្រៅពីនោះ ក៏មានសកម្មភាពមួយចំនួនដែលទាក់ទាញការចូលរួមពីទស្សនិកជនផ្ទាល់ ដូចជា ការប្រគំតន្ត្រី Rock នៅភ្នំខ្សាច់ Mui Ne នាយប់ថ្ងៃទី ១ និងថ្ងៃទី ១ ខែកញ្ញា ។

ក្នុងក្របខ័ណ្ឌនៃសកម្មភាពទាំងនេះ ក៏មានការតាំងពិព័រណ៌ “បេតិកភណ្ឌវប្បធម៌កោះសមុទ្ររបស់វៀតណាម” ដែលបើកនាយប់ថ្ងៃទី ២៧ ខែសីហា ដោយមានការចូលរួមពីខេត្ត ក្រុង ចំនួន២៥ និងអង្គភាពនានាទូទាំងប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ