សកម្មភាពវប្បធម៌ពេញទៅដោយអត្ថន័យបានរៀបចំយ៉ាងផុលផុសក្នុងឱកាសពិធីបុណ្យទី៣០មេសានិងទី១ឧសភា
|
សកម្មភាពវប្បធម៌ពេញទៅដោយអត្ថន័យបានរៀបចំយ៉ាងផុលផុស
ក្នុងឱកាសពិធីបុណ្យទី៣០មេសានិងទី១ឧសភា |
(VOVworld)-ទីក្រុងហាណូយបានរៀបចំសកម្មភាពវប្បធម៌ កីឡាជាច្រើនសំដៅ អំណរសាទពិធីរំលឹកខួបលើកទី៤១ទិវារំដោះភាគខាងត្បូងវៀតណាម ឯកភាព ប្រទេសជាតិថ្ងៃទី៣០មេសា ទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ឧសភា និងរំលឹកខួប
លើកទី១២៦ ទិវាខួបកំណើតលោកប្រធានហូជីមិញ។ សកម្មភាពលេចធ្លោបំផុត
ក្នុងឱកាសនេះរួមមាន កម្មវិធីបង្ហាញម៉ូដនៅវិហារ Ngoc Son ទិវាសិល្បៈតាមដង វិថីនិងម្ហូបអាហារហាណូយសម័យបុរាណនៅបឹង Truc Bach ការតាំងពិព័រណ៍និងបញ្ចាំងខ្សែភាពយន្តស្តីពីបដិវត្តន៍បំរើប្រជាជនគ្រប់ជាន់ថ្នាក់ទៀតផង។
ក្នុងពេលជាមួយនោះដែរ នៅទីក្រុងហូជីមិញក៏បានរៀបចំសកម្មភាពលេង កំសាន្តជាច្រើនលើទូទាំងទីក្រុង។ជាពិសេសនៅវេលាម៉ោង៩យប់ថ្ងៃទី៣០មេសា ទីក្រុងបានរៀបចំការបាញ់កាំជ្រូចផ្កាសិល្បៈ។ ក្នុងឱកាសនេះដែរ នៅមណ្ឌល កំសាន្តទូទាំងប្រទេសក៏បានរៀបចំសកម្មភាពវិសេសវិសាលជាច្រើនបំរើប្រជាជន និងភ្ញៀវទេសចរមកលេងកំសាន្តផងដែរ៕