សកម្មភាពវប្បធម៌យ៉ាងផុលផុស នៅខេត្ត Bac Kan
(VOVWORLD) - នាថ្ងៃទី ១៦ ខែមេសា តារាសម្ដែងរាប់រយនាក់ និងប្រជាជនជាច្រើននៅខេត្ត Bac Kan បានចូលរួមសកម្មភាពជួយជ្រោមជ្រែងទិវាវប្បធម៌បណ្តាជនជាតិវៀតណាម (១៩ មេសា) ជាមួយនឹងការបង្ហាញម៉ូដសំលៀកបំពាក់ប្រពៃណី វប្បធម៌ប្រពៃណី សិល្បៈ ម្ហូបអាហារ។
ប្រជាជន និងសិស្សនៅសាលាអន្តេវាសិកជនជាតិ Bac Kan ទស្សនាការតាំងពិព័រណ៍គំនូរ និងរូបថតបណ្តាជនជាតិភាគតិចនៅ Bac Kan (រូបថត៖ VOV) |
នាំមកដល់ពិធីបុណ្យនូវសម្រង់សាច់រឿងល្ខោន “Kham Hai” (ឆ្លងសមុទ្រ) ដែលជាការសម្តែងមួយបង្កប់ទៅដោយវប្បធម៌និងប្រវត្តិសាស្ត្ររបស់ជនជាតិTay វិចិត្រករ Ly Van Chien មិនត្រឹមតែចង់រួមចំណែកបង្ហាញអត្តសញ្ញាណវប្បធម៌របស់ជនជាតិខ្លួនប៉ុណ្ណោះទេ ថែមទាំងចង់ឲ្យស្នាដៃបរមបុរាណរបស់ជនជាតិ Tay មិនរលាយសាបសូន្យទៅ៖ “ខ្ញុំពិតជាសប្បាយរីករាយនិងមានកិត្តិយសខ្លាំងណាស់ដែលបាននាំយកនូវវប្បធម៌របស់ជនជាតិខ្លួនមកឧទ្ទេសនាមដល់មនុស្សគ្រប់គ្នាបានស្គាល់ និងរីករាយ។ ខ្ញុំឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ មនុស្សមួយចំនួនមិនសូវចាប់អារម្មណ៍នឹងវប្បធម៌ប្រពៃណីនោះទេ ព្រមទាំងជនជាតិ Tay Nung ទៀតផង។ ខ្ញុំបារម្ភថាវានឹងរលាយសាបសូន្យទៅ។ ប៉ុន្តែនាពេលថ្មីៗនេះ ដោយមានព្រឹត្តិការណ៍បែបនេះ ខ្ញុំគិតថាប្រជាជននឹងយកចិត្តទុកដាក់ថែរក្សាវប្បធម៌របស់ជនជាតិខ្លួន”។
ក្រៅពីការសម្តែងបទចម្រៀង របាំ និងល្ខោនប្រជាប្រិយដែលបានរៀបចំយ៉ាងប៉ិនប្រសប់ វិចិត្រករនិងសិប្បករខេត្ត Bac Kan ក៏បានបង្ហាញម៉ូដសំលៀកបំពាក់បណ្តាជនជាតិ និងប្រកួតប្រជែងធ្វើនំប្រចាំតំបន់របស់ខេត្ត Bac Kan ផងដែរ៕