សកម្មភាពសាកសួរសុខទុក្ខ និងជូនអំណោយក្នុងឱកាសបុណ្យតេត ២០២២

(VOVWORLD) - នារសៀលថ្ងៃទី ១២ មករា អនុប្រធានរដ្ឋសភាវៀតណាម លោក Tran Quang Phuong បានដឹកនាំក្រុមការងារអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនពរបុណ្យតេតដល់កងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី ៩។
សកម្មភាពសាកសួរសុខទុក្ខ និងជូនអំណោយក្នុងឱកាសបុណ្យតេត ២០២២ - ảnh 1ឧត្តមសេនីយឯក Tran Quang Phuong ថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ qdnd.vn)

លោកអនុប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះកងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី ៩ ក្នុងរយៈពេលកន្លងទៅ ដែលបានជួយឧបត្ថម្ភ និងផ្ដោតសំខាន់លើការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ។ លោកអនុប្រធានរដ្ឋសភា Tran Quang Phuong បានសង្កត់ធ្ងន់ថា នាពេលខាងមុខ កងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៩ ចាំបាច់ត្រូវបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយខេត្ត ក្រុងនានានៅតំបន់ដីសណ្ដទន្លេ Cuu Long; អនុវត្តន៍ភារកិច្ចសន្តិសុខ និងការពារជាតិប្រកបដោយប្រសិទ្ធភាព; បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធិជាមួយខេត្ត ក្រុងនានាក្នុងភូមិសាស្ត្រ ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ និងរៀបចំបុណ្យតេតយ៉ាងសប្បាយរីយរាយ។ លោក Tran Quang Phuong បានឲ្យដឹងថា៖ “ក្នុងរយៈពេល ២ ឆ្នាំកន្លងទៅ កងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៩ ក៏ដូចជាអង្គភាពនានា គឺជាកម្លាំងជួរមុខយ៉ាងពិតប្រាកដ ដោយបានសម្របសម្រួលជាមួយកងកម្លាំងដទៃទៀតដើម្បីពង្រឹងកម្លាំងសម្រាប់ភូមិសាស្ត្រ យោធភូមិភាគទី៧ទាំងមូល ដោយបន្យល់ទុកនូវចំណាប់អារម្មណ៍យ៉ាងល្អប្រសើរ ហើយជាគំរូសម្រាប់កម្មាភិបាល និងយុទ្ធជននៅសមរភូមិនេះផងដែរ”។

សកម្មភាពសាកសួរសុខទុក្ខ និងជូនអំណោយក្នុងឱកាសបុណ្យតេត ២០២២ - ảnh 2អនុប្រធានរដ្ឋសភាវៀតណាម លោក Tran Quang Phuong អញ្ជើញទៅសាកសួរសុខទុក្ខ និងជូនពរបុណ្យតេតដល់កងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី ៩ (រូបថត៖ qdnd.vn)

នាថ្ងៃទី ១២ មករា ក្រុមការងារនៃបញ្ជាការដ្ឋានកងទ័ពជើងទឹក តំបន់ទី ៥ បណ្ដាខេត្តក្រុងនៅតំបន់ដីសណ្តទន្លេ Cuu Long ខេត្ត Binh Duong ខេត្ត Dong Nai និងក្រុមអ្នកសារព័ត៌មានបានទៅសួរសុខទុក្ខនិងជូនអំណោយបុណ្យតេតជូនអង្គភាពជាច្រើន នៅលើកោះ Tho Chu (ឃុំ Tho Chau ទីក្រុង Phu Quoc ខេត្ត Kien Giang) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ