សកម្មភាពសាកសួរសុខទុក្ខ និងជូនអំណោយបុណ្យតេតនៅតាមខេត្ត ក្រុងនិងអង្គភាពនានា
(VOVWORLD) - នាថ្ងៃទី ២០ មករា ក្នុងឱកាសបុណ្យតេតប្រពៃណី ២០២១ ខាងមុខនោះ ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានអញ្ជើញទៅសួរសុខទុក្ខនិងជូនអំណោយបុណ្យតេតដល់គ្រួសារក្រីក្រ គ្រួសារគោលនយោបាយ កម្មករ ពលករ ដែលមានស្ថានភាពរស់នៅលំបាកនៅខេត្ត Phu Tho និងកុមារ សិស្សានុសិស្សនៅបុរីកុមា SOS Viet Tri។
ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានអញ្ជើញទៅសួរសុខទុក្ខនិងជូនអំណោយបុណ្យតេតដល់គ្រួសារក្រីក្រ គ្រួសារគោលនយោបាយ កម្មករ ពលករ (រូបថត៖nhandan.com.vn) |
ក្នុងពិធីសំណេះសំណាលជាមួយប្រជាជនខេត្ត Phu Tho នោះ លោក Trinh Dinh Dung បានអះអាងថា បក្ស និងរដ្ឋជានិច្ចកាលយកចិត្តទុកដាក់ និងថែទាំជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងធានាថា មិនបំភ្លេចនរណាម្នាក់ ក្នុងការអភិវឌ្ឍរបស់ប្រទេសជាតិឡើយ។ ក្នុងបរិបទ ដែលជំងឺរាតត្បាតកូវីដ ១៩ នៅតែមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញនោះ ថ្នាក់ដឹកនាំខេត្ត Phu Tho និងប្រជាជនគប្បីផ្តោតសំខាន់លើការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ហើយចាត់ទុកថានេះគឺជាលក្ខខ័ណ្ឌសម្រេចកំណត់ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមធានាជីវភាពរស់នៅរបស់ប្រជាជន។ នាព្រឹកថ្ងៃទី ២០ខែមករា នៅទីក្រុងហាណូយ អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរបុណ្យតេតដល់កម្មាភិបាលបុគ្គលិកមន្ទីរពេទ្យ Bach Mai ព្រមទាំងប្រគល់អំណោយចំនួន ១០០ ចំណែកដល់អ្នកជំងឺមហារីក ដែលកំពុងព្យាបានជំងឺនៅមន្ទីរពេទ្យផងដែរ៕