សកម្មភាពសាកសួរសុខទុក្ខនិងជូនពរបុណ្យតេតរបស់ស្ថាប័នតំណាងកាទូតនៅឯបរទេស

សកម្មភាពសាកសួរសុខទុក្ខនិងជូនពរបុណ្យតេតរបស់ស្ថាប័នតំណាងកាទូតនៅឯបរទេស - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Ba Hung​ (រូបថត៖TTXVN)

(VOVworld) - នារសៀលថ្ងៃទី២៥ មករា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ
ឡាវ លោក Nguyen Ba Hung បានអញ្ជើញទៅសាកសួរសុខទុក្ខ ជូនពរបុណ្យចូល
ឆ្នាំ ថ្មីនិងជូនអំណោយចំពោះគ្រួសារកម្មាភិបាលបដិវត្តន៍ជើងចាស់ដែលកំពុងរស់
នៅ នៅប្រទេសឡាវ។ឯកអគ្គរដ្ឋទូត Nguyen Ba Hung តាងនាមបក្ស រដ្ឋាភិបាលនិងប្រជាជនវៀតណាមនៅក្នុងប្រទេសក៏ដូចជាសហគមន៍ជនវៀតណាមនៅឡាវ បាន
សំដែងការដឹងគុណដ៏ស្មោះសរចំពោះពលីកម្មដ៏ខ្ពង់ខ្ពស់របស់បណ្ដាគ្រួសារក្នុង
ដំណាក់កាលសង្គ្រាម ក៏ដូចជាការរួមវិភាគទានដ៏ធំធេងរបស់ពួកគេចំពោះ បដិវត្តន៍
និងចំពោះប្រទេសឡាវភាតរៈ។
នាយប់ថ្ងៃទី២៥ មករា គណៈប្រតិភូនៃស្ថានទូតវៀតណាមប្រចាំនៅ
អាល់ហ្សេរីបានទៅសាកសួរសុខទុក្ខនិងជូនពរបុណ្យតេតប្រពៃណីចំពោះកម្មាភិ
បាល វិស្វករ នៃសាជីវកម្មប្រេងឧស្ម័នរវាងអគ្គក្រុមហ៊ុនរុករកនិងធ្វើអាជីវកម្មប្រេង
ឧស្ម័នវៀតណាម (PVEP) សម្ព័ន្ធក្រុមហ៊ុនថាមពលជាតិអាល់ហ្សេរី Sonatrach និង
ក្រុមហ៊ុន ប្រេងឧស្ម័ន PTTEP របស់ថៃ ក្នុងឱកាសបុណ្យតេតឆ្នាំរកានព្វស័ក
២០១៧៕

ប្រតិកម្មទៅវិញ

ផ្សេងៗ