សកម្មភាពសំខាន់មួយចំនួនរបស់ប្រធានរដ្ឋសភា Nguyen Thi Kim Ngan នៅប្រទេសហូឡង់
(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅហូឡង់ នារសៀលថ្ងៃទី ២៦ ខែ មិនា នៅទីក្រុងឡាអេ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានជួបពិភាក្សាជាមួយ លោក René Van Der Plas នាយកកំពង់ផែអន្តរជាតិ Rotterdam នៃប្រទេសហូឡង់។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានជួបពិភាក្សាជាមួយ លោក René Van Der Plas នាយកកំពង់ផែអន្តរជាតិ Rotterdam នៃប្រទេសហូឡង់ |
ក្នុងជំនួបនេះ លោកស្រី Nguyen Thi Kim Ngan ស្នើថ្នាក់ដឹកនាំកំពង់ផែអន្តរជាតិ Rotterdam ជួយឧបត្ថម្ភទីក្រុង ហូជីមិញ និងបណ្ដាតំបន់ផ្សេងៗទៀតរបស់វៀតណាម ក្នុងការរៀបចំផែនការកសាងនិង គ្រប់គ្រង ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ បណ្តុះបណ្តាលផ្នែកនាវាចរណ៍សមុទ្រ សេវាកម្មការដឹកជញ្ចូន (logistics) និងការ ទប់ទល់នឹងខ្យល់ព្យុះ និងគ្រោះទឹកជំនន់នៅក្នុងទីក្រុងផងដែរ៕
* ក្នុងជំនួបជាមួយគណៈកម្មការថ្នាក់ដឹកនាំសភាពាណិជ្ជកម្មហូឡង់និងវៀតណាម (NVCC) លោកស្រី Nguyen Thi Kim Ngan មានបំណងចង់ថា NVCC គាំទ្រដល់សហគ្រាសហូឡង់បន្ថែមទៀត ដើម្បីវិនិយោគ និងធ្វើអាជីវកម្មមក ចូលមកទីផ្សារវៀតណាម។ NVCC បានវាយតម្លៃខ្ពស់ចំពោះបរិយាកាស វិនិយោគនៅវៀតណាម ហើយលោកស្រីក៏ ជឿជាក់លើសក្តានុភាពនៃការអភិវឌ្ឍ ដ៏ធំធេងនៃសេដ្ឋកិច្ចវៀតណាម ក៏ដូចជា ឱកាសវិនិយោគ យ៉ាង ទូលំទូលាយនៃ សេដ្ឋកិច្ចវៀតណាមសម្រាប់វិនិយោគិនហូឡង់ផងដែរ។
* ក្នុងជំនួបជាមួយអនុប្រធានឧត្តមស្នងការកម្មវិធីវាលទំនាបហូឡង់ លោកស្រី Nguyen Thi Kim Ngan មានគោល បំណងចង់ឱ្យប្រទេសហូឡង់ ចែករំលែកបទពិសោធន៍ជាមួយវៀតណាម ក្នុងការអភិវឌ្ឍន៍តំបន់វាល ទំនាបទន្លេ Cuu Long ដោយចីរភាព ក្នុងនោះ មានការកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ ក៏ដូចជា ការកៀរគរ ហិរញ្ញវត្ថុជាដើម។ល៕