សកម្មភាពសេដ្ឋកិច្ចសមុទ្រទាំងអស់របស់វៀតណាមសុទ្ធតែត្រូវបានដំណើរការក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម

(VOVWORLD) - វៀតណាមប្រឆាំងជំទាស់ ជាដាច់ខាតនឹងការដែលក្រុមនាវាស្រាវជ្រាវរបស់ចិន បន្តមានសកម្មភាពដែល រំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិអធិបតេយ្យភាព យុត្តាធិការរបស់វៀត ណាមនៅក្នុង ដែនសមុទ្ររបស់ខ្លួន ដែលបានកំណត់យ៉ាងត្រឹមត្រូវតាមបទ បញ្ញត្តិនៃអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។ 

នាថ្ងៃទី១២ ខែកញ្ញា នៅសន្និសីទកាសែតជាប្រចាំសប្ដាហ៍នៃក្រសួងការបរ ទេសវៀតណាម អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang បានជូនដំណឹងទៅកាន់ស្ថាប័នសារព័ត៌មាននៅក្នុងនិងក្រៅប្រទេសអំពីក្រុមនាវាស្រាវជ្រាវប្រេង Haiyang Dizhi 8 របស់ចិនដែលធ្វើសកម្មភាពដោយខុសច្បាប់ នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។ ក្នុង នោះ លោកស្រី Le Thi Thu Hang បានលើកច្បាស់ថា វៀតណាមប្រឆាំងជំទាស់ ជាដាច់ខាតនឹងការដែលក្រុមនាវាស្រាវជ្រាវរបស់ចិន បន្តមានសកម្មភាពដែល រំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិអធិបតេយ្យភាព យុត្តាធិការរបស់វៀត ណាមនៅក្នុងដែនសមុទ្ររបស់ខ្លួន ដែលបានកំណត់យ៉ាងត្រឹមត្រូវតាមបទ បញ្ញត្តិនៃអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។ វៀតណាមក៏បានលើកឡើងទស្សនៈរបស់ខ្លួនស្ដីពីផលប៉ះពាល់អវិជ្ជ មានដែលបានបង្កឡើងដោយសកម្មភាពខុសច្បាប់នៃក្រុមនាវា Haiyang Dizhi 8 នេះ ចំពោះទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ សន្តិភាព សន្តិសុខ និងស្ថិរ ភាពនៅសមុទ្រខាងកើត ក៏ដូចជានៅក្នុងតំបន់ផងដែរ។ លោកស្រី Le Thi Thu Hang បានសង្កត់ធ្ងន់ថា៖

        “វៀតណាមសំណូមពរអោយចិនបញ្ឈប់ភ្លាមៗនូវអំពើខុសច្បាប់ដ៏ធ្ងន់ធ្ងរនេះ ហើយដកក្រុមនាវាពោលខាងលើចេញពីអស់ដែនសមុទ្ររបស់វៀតណាម។ ចំពោះការថ្លែងនាពេលថ្មីៗនេះរបស់ភាគីចិនដែលទាក់ទិនដល់សកម្មភាពសេ ដ្ឋកិច្ចរបស់វៀតណាមនៅក្នុងដែនសមុទ្ររបស់ខ្លួននោះ វៀតណាមអះអាងនូវ ទស្សនៈដ៏ឥតងាករេថា សកម្មភាពសេដ្ឋកិច្ចសមុទ្រទាំងអស់របស់វៀតណាម ដែលក្នុងនោះមានសកម្មភាពប្រេងឧស្ម័ន សុទ្ធតែត្រូវបានដំណើរការក្នុងតំបន់ សេដ្ឋកិច្ចផ្ដាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមដែលត្រូវបាន កំណត់ពីដែនគោកយ៉ាងត្រឹមត្រូវតាមបទបញ្ញត្តិនៃ UNCLOS 1982 ដែលទាំង វៀតណាមនិងចិនបានចូលជាសមាជិកផងដែរ”។

        ឆ្លើយសំណួរស្ដីពីប្រតិកម្មរបស់វៀតណាមចំពោះព័ត៌មានដែលថា គណៈ កម្មាធិការការពារអ្នកសារព័ត៌មានអន្តរជាតិទើបតែចេញរបាយការណ៍និយាយថា វៀតណាមស្ថិតនៅក្នុងចំណោមប្រទេសចំនួន១០ដែលមានការត្រួតពិនិត្យលើ កាសែតនិងសារព័ត៌មានយ៉ាងខ្លាំងបំផុតនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀត ណាមលោកស្រី Le Thi Thu Hang បានអះអាងថា វៀតណាមច្រានចោលទាំង ស្រុងនូវខ្លឹមសារមិនពិតដោយឈរលើព័ត៌មានមិនត្រឹមត្រូវនិងខ្វះលក្ខណៈ បរានុម័តស្ដីពីសភាពការណ៍នៅវៀតណាម។ នៅវៀតណាម សិទ្ធិសេរីភាពខាង បញ្ចេញមតិនិយាយរួមនិងសិទ្ធិសេរីភាពខាងសារព័ត៌មាននិយាយដោយឡែកត្រូវបានកំណត់យ៉ាងល្អិតល្អន់នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ២០១៣និងឯកសារគតិយុត្តទាក់ទិននានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ