សកម្មភាពសួរសុខទុក្ខ ប្រគល់អំណោយ និងជូនពរឆ្នាំថ្មីនៅតាមតំបន់មូលដ្ឋាន

(VOVWORLD) - នាថ្ងៃទី ១៦ ខែមករា នៅទីក្រុង Tuyen Quang អគ្គសហព័ន្ធពលករវៀតណាម គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិ វៀតណាម (VFF) កាកបាទក្រហមវៀតណាម សហការជាមួយខេត្ត Tuyen Quang បានរៀបចំកម្មវិធីប្រគល់អំណោយបុណ្យតេតដល់គ្រួសារគោលនយោបាយ ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ / ឌីអុកស៊ីន រួមទាំងកម្មករ និងនិយោជិកមានស្ថានភាពលំបាកនៅតំបន់ Tuyen Quang ។
សកម្មភាពសួរសុខទុក្ខ ប្រគល់អំណោយ និងជូនពរឆ្នាំថ្មីនៅតាមតំបន់មូលដ្ឋាន - ảnh 1 ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung អញ្ជើញជូនអំណោយបុណ្យតេតនៅខេត្ត Thai Nguyen (រូបថត៖ VGP)

នៅក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung បានប្រគល់អំណោយបុណ្យតេតចំនួន ៣៥០ កញ្ចប់ជូនដល់គ្រួសារគោលនយោបាយជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ / ឌីអុកស៊ីន កម្មករនិងនយោជិកមានស្ថានភាពលំបាក។

នាព្រឹកថ្ងៃដដែលនោះ នៅទីក្រុងហាណូយ ប្រធានគណៈកម្មការឃោសនាមហាជនមជ្ឈិម លោកស្រី Truong Thi Mai បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូមជ្ឈិមនៃសមាគមព្រះពុទ្ធសាសនាវៀតណាមដឹកនាំដោយព្រះតេជគុណ Thich Thanh Nhieu អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការមជ្ឈិមនៃសមាគមព្រះពុទ្ធសាសនាវៀតណាម ក្នុងឱកាសអញ្ជើញមកសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំជូតទោស័ក២០២០។ ក្នុងជំនួបនេះ លោកស្រី Truong Thi Mai បានសម្តែងសេចក្តីសប្បាយរីករាយចំពោះលទ្ធផលដែលសម្រេចបានក្នុងឆ្នាំ ២០១៩ ព្រមទាំងអះអាងថាសកម្មភាពនៃសមាគមព្រះពុទ្ធសាសនាវៀតណាម បានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការបរទេសប្រជាជន និងកសាងប្រទេសជាតិឲ្យកាន់ស្រស់ស្អាតនិងសំបូរធូរធារផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ