សកម្មភាពសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីប្រព្រឹត្តទៅក្នុងទូទាំងប្រទេសវៀតណាម
(VOVWORLD) - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំកុរ ឯកស័ក ២០១៩ និងការរំលឹក ខួបលើកទី៨៩ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម នាថ្ងៃទី៣ ខែកុម្ភៈ (ពោល គឺថ្ងៃទី២៩ ខែ១២ តាមច័ន្ទគតិ) ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀត ណាមលោក Truong Hoa Binh បានអញ្ជើញទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មី ចំពោះបក្សភាគ អាជ្ញាធរនិងប្រជាជនខេត្ត ឡុងអាន ភាគខាងត្បូងវៀតណាម។
មុននោះ ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh ក៏បានទៅជូនពរឆ្នាំថ្មី និងប្រគល់អំណោយជូនចំពោះគ្រួសារគោលនយោបាយនិងគ្រួសារក្រីក្រនៅ ស្រុក Thap Muoi និងស្រុក Cao Lanh នៃខេត្ត ដូងថាបផងដែរ។
លោក Tran Thanh Man ប្រធានគណៈ កម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម |
មុននោះ នារសៀលថ្ងៃទី២ ខែកុម្ភៈ លោក Tran Thanh Man ប្រធានគណៈ កម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមរួមជាមួយថ្នាក់ដឹកនាំទីក្រុង កិនធើ បានអញ្ជើញទៅសួរសុខទុក្ខនិងប្រគល់អំណោយជូនចំពោះគ្រួសារគោលនយោបាយនិងគ្រួសារក្រីក្រនៅខ័ណ្ឌ Ninh Kieu ទីក្រុង កិនធើ។ លោក Tran Thanh Man បានអោយដឹងថា ក្នុងឱកាសបុណ្យតេតឆ្នាំនេះ បក្ស រដ្ឋាភិបាលនិងក្រសួង ស្ថាប័ននានា សុទ្ធតែរៀបចំដំណើរសួរសុខទុក្ខនិងប្រគល់អំណោយជូនចំពោះ គ្រួសារ គោលនយោបាយ គ្រួសារមានគុណូបការៈចំពោះប្រទេសជាតិនិងគ្រួសារ ក្រីក្រក្នុងទូទាំងប្រទេស។ លោក Tran Thanh Man បានស្នើអោយគណៈកម្មា ធិការបក្សនិងអាជ្ញាធរតំបន់គ្រប់ជាន់ថ្នាក់ បង្កើនការងារថែទាំដល់ជីវភាពខាង ស្មារតីសម្រាប់គ្រួសារក្រីក្រក្នុងបុណ្យតេតនេះ ព្រមទាំងបង្កលក្ខណៈអោយបាន ល្អថែមទៀត ដើម្បីជួយគ្រួសារក្រីក្រអភិវឌ្ឍន៍ផលិតកម្ម កាត់បន្ថយភាពក្រីក្រនា ពេលខាងមុខ។ លោកបានសង្កត់ធ្ងន់ថា៖
“បណ្ដាគ្រួសារចាំបាច់ខិតខំប្រឹងប្រែងធ្វើផលិតកម្មអាជីវកម្ម ដើម្បីជំនះ ពុះពារលើការលំបាក ហើយចិញ្ចឹមបីបាច់កូនៗអោយបានល្អ ជាពិសេសគឺអប់រំសីលធម៌ សម្រាប់កូនៗ។ ទន្ទឹមនឹងនោះ បណ្ដាគ្រួសារ ក៏ចាំបាច់ត្រូវអនុវត្តន៍គោលមាគ៌ា គោលជំហរ គោលនយោបាយរបស់បក្សនិងច្បាប់របស់រដ្ឋនៅតំបន់ ជាពិសេសគឺ ចាំបាច់ធានាសុវត្ថិភាពនិងការសន្សំសម្ចៃក្នុងបុណ្យតេតនេះ ផងដែរ”៕