VOV-នាព្រឹកថ្ងៃទី១បុណ្យតេតប្រពៃណី(ពោលគឺថ្ងៃទី១០កុម្ភៈ) នៅវត្ត
Truc Lam នៅទីក្រុង Villesur Yvette បារាំង បានប្រព្រឹត្តទៅពិធីសូត្រមុន្តបាំងស្គូលសំរាប់ជនវៀតណាមដែលកំពុងរស់នៅក្រុង Paris និងដំបន់ជំវិញ។ ជនប្រមាណជាង៣រយនាក់ក្នុងនោះមានកម្មាភិបាលស្ថានទូតវៀតណាមប្រចាំនៅបារាំង គណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមអមអង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៍
អ.ស.បនិងស្ថាប័នដំណាងនានាបានចូលរួមពិធី។
|
វត្ត Truc Lam នៅទីក្រុង Villesur Yvette បារាំង |
នាថ្ងៃដ៏ដែលនៅវត្ត Ladakh BudVihar នៅរដ្ឋធានី New Delhi ដំណាង
ឧបាសកឧបាសិការវៀតណាមបានរៀបចំស្វាគមបុណ្យតេតឆ្នាំម្សាញ់សំរិទ
២០១៣និងពិធីសូត្រមុន្តបាំងស្គូលជាមួយការចូលរួមរបស់កម្មាភិបាល
ស្ថានទូតស្ថាប័នដំណាងវៀតណាមប្រចាំនៅឥណ្ឌាផងដែរ។
មុននោះនាយប់ថ្ងៃទី៩កុម្ភៈ ស្ថានទូតវៀតណាមប្រចាំនៅស៊្រីឡង់ការ
បានរៀបចំបុណ្យតេតសហគមន៍ ទទួលនាទីឆ្លងចូលឆ្នាំថ្មីស្វាគមបុណ្យតេត
ឆ្នាំម្សាញ់សំរិទ២០១៣ផងដែរ៕