ភារកិច្ចការទូតថ្មីរបស់វៀតណាមក្នុងអាស៊ាននាឆ្នាំ២០១៣​

          (VOV World)_កិច្ចសហប្រតិបត្តិការអាស៊ាន ជានិច្ចកាល​មានសារសំខាន់ 
យុទ្ធ សាស្ត្រ ចំពោះសន្តិសុខ និងការអភិវឌ្ឍន៍របស់​វៀតណាម ក្នុងឆ្នាំ ២០១៣ 
វៀតណាម បានកំណត់ភារកិច្ចស្នូល គឺនាំទំនាក់ទំនងរបស់វៀតណាម ជាមួយ
ប្រទេស ផ្សេងៗស៊ីជំរៅ និងបង្កើនតួនាទីរបស់វៀតណាមលើ​ឆាក់អន្តរជាតិ តាម
រយះ ការធ្វើសមាហរណកម្មសកម្ម និងចូលរួម បណ្ដាវេទិកាពហុភាគី ដែលក្នុង
នោះ មានអាស៊ានផង។​

រយះពេលជិត១៨ឆ្នាំ ជាសមាជិកអាស៊ាន វៀតណាមជានិច្ចកាលកំណត់ថា
កិច្ចសហប្រតិបត្តិការអាស៊ាន ជាផ្នែកមួយដ៏សែនសំខាន់ ក្នុងគោល​មាគា៍ កិច្ចការ បរទេសរបស់បក្ស និងរដ្ឋវៀតណាម។ ក្នុងដំណាក់កាលនាបច្ចុប្បន្ន កិច្ចសហប្រតិ
បត្តិ ការក្នុងអាស៊ាន កាន់តែចាំបាច់ ​ពេលដែលវៀតណាម ​កំពុងធ្វើសមាហរណ
កម្មអន្តរជាតិ  កានតែ​ទូលាយ និងស៊ីជំរៅ។ ​ឯកសារនៃសន្និបាតបក្សកុម្មុយនិស្ត
វៀតណាម  ទូទាំងប្រទេស លើកទី ១១ បានអះអាងថា÷  វៀតណាមនឹងម្ចាស់ការ  សកម្ម និងមាន ការទទួលខុសត្រូវជាមួយបណ្ដា​ប្រទេស ដើម្បីកសាងសហគមន៍
អាស៊ានប្រកប ដោយរឹងមាំ ខ្លាំងមាំមួន។ វៀតណាមបាននិងកំពុងសកម្ម រួមចំ
ណែកយ៉ាងសកម្ម  សំដៅកសាងអាស៊ានមួយប្រកបដោយជិតស្និទ្ធ សាមគ្គីភាព រឹង
មាំ នឹងដើរ តួនាទីកាន់តែសំខាន់ក្នុងតំបន់និងអន្តរជាតិ រួមជាមួយគ្នាខំប្រឹងប្រែងដើម្បី បណ្ដាគោលដៅរួម គឺសន្តិភាព ​ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ សម្បូររុងរឿង។ ជាមួយស្មារតីនោះ ឆ្នាំ ២០១២ វៀតណាមបានសកម្មចូលរួម រួមវិភាគទានចំពោះរាល់បញ្ហាដែលទទួលការយកចិត្តទុកដាករួម​របស់អាស៊ាន និងវៀតណាមមានផលប្រយោជន៍ សកម្មជំរុញដំណើរការកសាងសហគមន៍។ ក្នុងឆ្នាំ ២០១២ វៀតណាមបាន​បញ្ឆប់តួនាទីជាអ្នកសម្របសម្រួលទំនាក់ទំនងសន្ទនា អាស៊ាន-ចិន ក្នុងដំណាក់​កាល ២០០៩ -២០១២។ លោក Nguyen Tien Minh ប្រធាននាយកដ្ឋាន​អាស៊ាន​​ ក្រសួងការបរទេសវៀតណាមបានអោយដឹងថា÷

          “ វៀតណាមបានអនុវត្តតួនាទីជាអ្នកសម្របស្រួលនេះប្រកបដោយល្អ​ប្រសើរ​ ដើម្បីជំរុញទំនាក់ទំនងរវាងភាគីទាំងពីរកាន់តែអភិវឌ្ឍន៍ពី១ថ្ងៃ​ទៅ១​ថ្ងៃ​។ ចំពោះអាស៊ាន ចិនជាដៃគូយុទ្ធសាស្ត្រសំខាន់ ដោយហេតុនេះការជួបសន្ទនាទាក់ទិនដល់បញ្ហាសមុទ្រ​ខាងកើតគឺស្មុគ្គស្មាញណាស់។​យើងត្រូវតស៊ូរដើម្បីការពារអធិប្បតេយ្យភាពរបស់វៀតណាមផង ​និងក៏ត្រូវតាងនាមអោយអាស៊ាន ​ ជំរុញទំនាក់ទំនងសហប្រតិបត្តិការ មិត្តភាពរវាងអាស៊ាន និងចិន​។ និងយើងដណ្ដើមបានជោកជ័យ បេលដែលនាខែកក្កដា ឆ្នាំ ២០១២ ចិនបានអង្គុយជាមួយអាស៊ាន ដើម្បី​ពិភាក្សាអំពីបណ្ដាបញ្ហាទាក់ទិនដល់ការអនុវត្ត DOC នៅក្នុងតំបន់ និងឈាន​ទៅដល់ការចរចារអំពី COC។”

          ពីដើមឆ្នាំ ២០១៣ អនុរដ្ឋមន្ត្រី ការបរទេសវៀតណាម លោក Le Luong Minh បានមានកិត្តយសទទួលដំណែងជា អគ្គលេខាធិការ​អាស៊ាន ​អាណត្តិ​2013-​2018។ ក្នុងដំណាក់កាល អាស៊ានកំពុងប្រឈមមុខនឹងការលំបាក​សាកល្បងជាច្រើន នោះមិនមែនជាការលំបាកសាកល្បងចំពោះ បុគ្គល អគ្គលេខា​ធិការអាស៊ាន លោក Le Luong Minh​តែប៉ុណ្ណោះទេ​ ថែមទាំងចំពោះ​ផ្នែកការទូតវៀតណាមទៀតផង។ អគ្គលេខាធិការអាស៊ាន លោក Le Luong Minh​ បានចែករំឡែកថា÷

          “ អាស៊ានត្រូវមានបរិយាកាសសន្តិភាព ស្ថិរភាព និងអគ្គលេខាធិការត្រូវការ​យកចិត្តទុកដាក់ដល់ការជំរុញការបង្កើតនិងអនុវត្តបណ្ដាបទដ្ឋានអំពីការប្រព្រឹត្តិ។ ក្នុងសភាពការណ៍នៅក្នុងតំបន់​ប្រព្រឹត្តទៅដ៏ស្មុគស្មាញ ដែល​ទាក់ទិនដល់​​ជំលោះអធិបតេយ្យភាពនៅសមុទ្រខាងកើតនោះ ការធានាគោរព អនុវត្ត​តាមសេចក្ដីថ្លែងការណ៍ប្រតិបត្តិ របស់ផាគីនានានោសមុទ្រខាងកើត (DOC) ក៏ដូចជា ការឈានទៅដល់ការបង្កើតក្រមប្រតិបត្តិ​សំរាប់ភាគីនានា នៅសមុទ្រខាងកើត (COC) គឺសំខាន់ណាស់ ដើម្បីរក្សារសន្តិភាព ស្ថិរភាព …។ល។ ”

ជាមួយទិសស្លោក និងគោលដៅចូលរួមអាស៊ានរបស់វៀតណាម ក្នុងឆ្នាំ ២០១៣គឺសកម្ម ម្ចាស់ការ និងមានការទទួលខុសត្រូវ បញ្ជូលបណ្ដាកម្ម​វិធីធ្វើសកម្មភាពរបស់សម្ព័ន្ធសមាគម បំរើអោយកម្មវិធីធ្វើសកម្មភាព គោលដៅជាតិ បង្កើតបរិយាកាសសន្តិភាព ស្ថិរភាព ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។ រហូតមកដល់នាបច្ចុប្បន្ន វៀតណាមបានអនុម័តទៅលើ កម្មវិធិធ្វើសកម្មភាពរបស់រដ្ឋាភិបាលស្ដីពីការដែលវៀតណាមចូលរួមអាស៊ាន ដល់ឆ្នាំ ២០១៥។ ស្ដីពីភារកិច្ចជាក់ស្ដែង ក្នុងឆ្នាំ ២០១៣ លោក Nguyen Tien Minh ប្រធាន ​នាយក​ដ្ឋាន​អាស៊ាន​ក្រសួងការបរទេសវៀតណាមបានអោយដឹងថែមទៀតថា÷

          “ យើងត្រូវធ្វើយ៉ាងម៉េច​ដើម្បីពង្រឹងចំណងសាមគ្គីភាព​ រួមជាមួយគោល​ជំហររួមរបស់អាស៊ាន ក្នុងបញ្ហាតំបន់ និងអន្តរជាតិ រក្សារបានរួនាទីស្នូលរបស់អាស៊ាន។ នេះគឺជាបញ្ហាសំខាន់ និងក៏គឺជាបញ្ហាលំបាកសាកល្បងជាច្រើន។ វៀតណាមនឹងរួមសហការជាមួយបណ្ដាប្រទេសអាស៊ាន ជំរុញ​ដំណើរការ​កសាងសហគមន៍ បង្កើនការតភ្ជាប់ …ជាដើម។ ”

ឆ្នាំ ២០១៣ ជាឆ្នាំគន្លិះ ដើម្បីអនុវត្តដំណើការកសាងសហគមន៍អាស៊ាន។ និងវៀតណាមកំពុងខំប្រឹងប្រែង រួមកម្លាំងកាយចិត្តជាមួយបណ្ដាប្រទេស​ក្នុងប្លុកអាស៊ាន ដើម្បីកសាងអាស៊ានក្លាយទៅជាអង្គការ១កាន់តែរឹងមាំពី​១ថ្ងៃទៅ១ថ្ងៃ និងដើរតួនាទីសំខាន់ក្នុងតំបន់និងអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ