សកម្មភាពសាសនាប្រព្រឹត្តទៅយ៉ាងផុលផុសនៅវៀតណាមក្នុងឆមាសទីមួយឆ្នាំ២០១៩

(VOVWORLD) - អង្គប្រជុំបានស្នើអោយរណសិរ្សបន្តផ្គត់ផ្គង់ព័ត៌មាននិងតម្រង់ទិសសាធា រណៈមតិក្នុងមហាជនដោយម្ចាស់ការ បង្កើនការរៀបចំវេទិកាជួបប្រាស្រ័យ កិច្ច សន្ទនា និងសកម្មភាពផ្ទៀងស្ដាប់មតិ បំណងប្រាថ្នារបស់ប្រជាជន អ្នកមុខ អ្នក ការនិងសាសនិកផងដែរ៕

នៅកិច្ចប្រជុំបូកសរុបការងារសាសនាក្នុងឆមាសទីមួយឆ្នាំ២០១៩ដែលបានរៀបចំឡើងដោយគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម នាព្រឹកថ្ងៃ ទី៨ ខែកក្កដា នៅរដ្ឋធានីហាណូយ បណ្ដាតំណាងបានអះអាងថា នាពេលកន្លង ទៅ សកម្មភាពសាសនានៅវៀតណាមបានប្រព្រឹត្តទៅយ៉ាង ផុលផុសដោយមាន ព្រឹត្តិការណ៍សំខាន់ៗដែលទាក់ទាញការយកចិត្តទុកដាក់របស់ប្រជាជនជាច្រើន។ ក្នុងនោះ លេចធ្លោបំផុតគឺមហាពិធីវិសាខបូជាអង្គការសហប្រជាជាតិឆ្នាំ២០១៩។ អនុប្រធានគណៈ កម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិលោក Ngo Sach Thuc បាន ចាត់ទុកថា នាពេលថ្មីៗនេះ បណ្ដាសាសនាបានពង្រីកភូមិដ្ឋានដោយកសាងមូល ដ្ឋានសក្ដារៈបូជានិងពង្រីកសាសនិកបន្ថែមទៀត។ សកម្មភាពទាំងនេះសុទ្ធ តែជះឥទ្ធិពលលើជីវភាពខាងស្មារតីរបស់ប្រជាជន។ លោកបានអោយដឹងថា៖

        “សកម្មភាពរបស់បណ្ដាអង្គការសាសនាថ្មី ខុសប្លែក និងសាសនាដែលមិន ទាន់ត្រូវបានទទួលស្គាល់ បានជះឥទ្ធិពលលើជីវភាពសាសនាដ៏ស្អាតស្អម។ ចាំបាច់ត្រូវធ្វើអោយច្បាស់នូវមូលហេតុដើម្បីរារាំងទប់ស្កាត់រឿងហេតុនិងបាតុភូតមិនស្របច្បាប់ ឬដើរផ្ទុយទៅនឹងទំនៀមទំលាប់និងលក្ខណៈវប្បធម៌ដ៏ល្អប្រសើរ របស់វៀតណាម”។

        អង្គប្រជុំបានស្នើអោយរណសិរ្សបន្តផ្គត់ផ្គង់ព័ត៌មាននិងតម្រង់ទិសសាធា រណៈមតិក្នុងមហាជនដោយម្ចាស់ការ បង្កើនការរៀបចំវេទិកាជួបប្រាស្រ័យ កិច្ច សន្ទនា និងសកម្មភាពផ្ទៀងស្ដាប់មតិ បំណងប្រាថ្នារបស់ប្រជាជន អ្នកមុខ អ្នក ការនិងសាសនិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ