សកម្មភាពអំណរនិទាឃៈរដូវឆ្នាំមមែសប្តស័ក២០១៥របស់ជនវៀតណាមនៅអ៊ីស្រាអែល អូស្ត្រាលីនិងអាហ្វ្រីកខាងត្រូង

សកម្មភាពអំណរនិទាឃៈរដូវឆ្នាំមមែសប្តស័ក២០១៥របស់ជនវៀតណាមនៅអ៊ីស្រាអែល អូស្ត្រាលីនិងអាហ្វ្រីកខាងត្រូង - ảnh 1
អគ្គស្ថានកុងស៊ុលប្រចាំនៅទីក្រុង Sydney បានរៀបចំជំនួបមុខក្នុងឱកាសបុណ្យតេតប្រពៃណីឆ្នាំមមែសប្តស័ក២០១៥ (vietnamplus.vn)

        Vovworld-នាថ្ងៃទី១៥កុម្ភៈ ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែលបាន
​រៀបចំជំនួបមុខសហគមន៍អំណរនិទាឃៈរដូវឆ្នាំមមែសប្តស័ក២០១៥ដោយមាន
ការចូលរួមរបស់ជនវៀតណាមនៅទីនេះជាច្រើនកុកករ។ ថ្លែងមតិនៅពិធីនេះ
ឯកអគ្គរដ្ឋទូត Ta Duy Chinh បានរំលឹកដល់រាល់សមិទ្ធិដែលវៀតណាមទទួល​បាន
ក្នុងឆ្នាំកន្លងមកនិងលទ្ធផលលេចធ្លោក្នុងទំនាក់ទំនងរវាងវៀតណាមនិង​អ៊ីស្រាអែល។

        នាថ្ងៃដដែល​នៅអូស្ត្រាលី អគ្គស្ថានកុងស៊ុលប្រចាំនៅទីក្រុង Sydney បាន​រៀបចំ
ជំនួបមុខក្នុងឱកាសបុណ្យតេតប្រពៃណីឆ្នាំមមែសប្តស័ក២០១៥។ ជំនួប​មុខជាឱកាសជនវៀតណាមនៅអូស្ត្រាលីជួបប្រាស្រ័យរំលឹកឡើងវិញនូវ​អនុស្សាវរីយ៍និង
យល់បន្ថែមអំពីស្ថានភាពនៃប្រទេសជាតិ តាមរយៈនោះ​ផ្សាភ្ជាប់ថែមតៀតជាមួយ
ស្រុកកំណើតនិងនឹងបន្តរួមចំណែកប្រកបដោយ​ប្រសិទ្ធភាពថែមទៀតក្នុងបុព្វហេតុ
កសាងអភិវឌ្ឍន៍វៀតណាមកាន់តែសម្បូរ​ធូធារពីមួយថ្ងៃទៅមួយថ្ងៃ។

        នាយប់ថ្ងៃទី១៥កុម្ភៈ ស្ថានទូតវៀតណាមប្រចាំនៅអាហ្វ្រីកខាងត្បូងបាន​រៀបចំ
ជំនួបមុខអំណរនិទាឃៈរដូវឆ្នាំមមែសប្តស័ក២០១៥។​ ចូលរួមជំនួបមុខ​នេះមាន
កម្មាភិបាលបុគ្គលិកនិងគ្រួសារមន្ត្រីស្ថាប័នតំណាងរួមជាមួយភ្ញៀវអញ្ចើញជាង២០០
នាក់នៃក្រសួងការបរទេសនិងស្ថាប័នស្នូលរបស់អាហ្វ្រីកខាងត្បូង​រួមជាមួយតំណាង
សហគមន៍ជនវៀតណាមដែលកំពុងរស់នៅរៀនសូត្រនៅ​អាហ្វ្រីកខាងត្បូង Bosawa
និងប្រទេសជិតខាងនានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ