សកម្មភាពអំណរបក្ស អំណរនិទាឃៈរដូវបានប្រព្រឹត្តទៅយ៉ាងផុលផុស

(VOVworld)-នាថ្ងៃទី២៣ខែមករា ខេត្ត Ninh Thuan បានរៀបចំពិធីរំលឹកខួបលើកទី
៨៧ នៃទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាមថ្ងៃទី៣កុម្ភៈនិងអំណរនិទាឃៈរដូវឆ្នាំរកា
 នព្វស័ក២០១៧។ ពង្រីកប្រពៃណីស្រុកកំណើត Ninh Thuan វីរៈភាពនោះ ឆ្នាំ២០១៧
ខេត្ត Ninh Thuan បានប្រមូលផ្តុំរាល់ប្រភពកម្លាំងសំដៅអភិវឌ្ឍន៍សេដ្ឋ​កិច្ចសង្គម
របស់ខេត្តផងដែរ។

        ខេត្ត Bac Lieu ក៏បានរៀបចំពិធីជួបសំណេះសំណាលជាមួយព្រះសង្ឃ សាសនិក
 និងជនរួមជាតិលើទូទាំងខេត្តក្នុងឱកាសបុណ្យតេតប្រពៃណី២០១៧។ ទន្ទឹមជាមួយ
គ្នានោះ ខេត្ត Binh Thuan ក៏បានកសាងកម្មវិធីវប្បធម៌ “អំណរបក្ស អំណរនិទាឃៈ រដូវ”
ឆ្នាំរកានព្វស័ក២០១៧។ ក្នុងឱកាសនេះ​ខេត្ត Tien Giang ក៏បានរៀបចំពិធី ជួប
សំណេះសំណាលកម្មាភិបាលគ្រប់ជាន់ថ្នាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ