សកម្មភាពអបអរសាទរខួបលើកទី ១៣៤ ថ្ងៃកំណើតរបស់លោកប្រធានហូជីមិញ នៅគុយបា ឡាវ រុស្ស៊ី និងអាល្លឺម៉ង់
(VOVWORLD) - នាថ្ងៃទី ១៧ ឧសភា សកម្មភាពជាច្រើនបានប្រព្រឹត្តទៅនៅប្រទេសគុយបា ឡាវ រុស្ស៊ី និងអាល្លឺម៉ង់ ក្នុងឱកាសខួបលើកទី ១៣៤ នៃថ្ងៃកំណើតរបស់លោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ - ១៩ ឧសភា ២០២៤)។
ពិធីដាក់ផ្កានៅសួនច្បារដែលដាក់ឈ្មោះតាមលោកប្រធានហូជីមិញ នៅរដ្ឋធានី La Habana (រូបថត៖ Mai Phuong/TTXVN) |
នៅប្រទេសគុយបា វិទ្យាស្ថានគុយបាមិត្តភាពជាមួយបណ្តាជនជាតិ (ICAP) និងស្ថានទូតវៀតណាមប្រចាំនៅគុយបាបានរៀបចំពិធីដាក់កម្រងផ្កានៅ សួនឧទ្យានដាក់ឈ្មោះលោកប្រធានហូជីមិញនៅទីក្រុង ឡាហាវ៉ាន់។ ក្នុងពិធីនេះ អនុប្រធានសមាគមមិត្តភាពគុយបា-វៀតណាម លោក Ruvislei González Sáez បានអះអាងថា មនោគមវិជ្ជាដ៏ឧត្តុង្គឧត្តមរបស់លោកប្រធានហូជីមិញ ដែលជាឥស្សរជនដ៏សំខាន់បំផុតមួយក្នុងសតវត្សរ៍ទី២០ នៅតែរស់នៅគងវង្សជាមួយប្រជាជនវៀតណាម និងអ្នកបដិវត្តន៍ទាំងអស់នៅលើពិភពលោក។
នៅប្រទេសឡាវ សាលាឡាវ-វៀតណាម Nguyen Du មានទីតាំងនៅរដ្ឋធានីវៀងច័ន្ទក៏បានប្រារព្ធពិធីអបអរសាទរថ្ងៃកំណើតរបស់លោកប្រធាន ហូជីមិញផងដែរ។ មុននោះសាលាមានសកម្មភាពប្រកួតប្រជែងជាច្រើន ដូចជាការសរសេរកាសែត និងសរសេរកំណាព្យ ដើម្បីឲ្យសិស្សានុសិស្សមានឱកាសស្វែងយល់អំពីជីវប្រវត្តិ និងសកម្មភាពបដិវត្តន៍របស់លោកប្រធាន ហូជីមិញ។
កម្មាភិបាលនិងគ្រូបង្រៀននៃសាលា ឡាវ - វៀតណាម Nguyen Du នៅរដ្ឋធានីវៀងចន្ទន៍ក៏បានប្រារព្ធពិធីអបអរសាទរថ្ងៃកំណើតលោកប្រធានហូជីមិញផងដែរ (រូបថត៖ VOV-Vientiane) |
នៅប្រទេសរុស្ស៊ី ស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ីបានប្រារព្ធពិធីដាក់គម្រោងផ្កានៅវិមានលោកប្រធានហូជីមិញនៅទីក្រុងមូស្គូ។ នៅប្រទេស អាល្លឺម៉ង់ នាថ្ងៃទី ១៧ ឧសភា ស្ថានទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់ក៏បានរៀបចំពិធីអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីស្នាក់ការស្ថានទូតផងដែរ៕