សកម្មភាពអបអរសាទរខួបលើកទី ១៣៤ នៃថ្ងៃកំណើតលោកប្រធានហូជីមិញ និងខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu នៅហុងគ្រី

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ១៣៤ នៃថ្ងៃកំណើតលោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ - ១៩ ឧសភា ២០២៤) នាថ្ងៃទី ២០ ឧសភា ស្ថានទូតវៀតណាមប្រចាំនៅហុងគ្រីបានដាក់ផ្កានៅវិមានលោកប្រធានហូជីមិញ នៅទីក្រុង Zalaegerszeg ដែលជាវិមាន លោកប្រធានហូជីមិញតែមួយគត់នៅអឺរ៉ុបកណ្តាលខាងកើត។

សកម្មភាពអបអរសាទរខួបលើកទី ១៣៤ នៃថ្ងៃកំណើតលោកប្រធានហូជីមិញ និងខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu នៅហុងគ្រី - ảnh 1ស្ថានទូតវៀតណាមប្រចាំនៅហុងគ្រី ដាក់កម្រងផ្កានៅវិមានលោកប្រធានហូជីមិញ (រូបថត៖ VOV - Czech)

ចូលរួមក្នុងពិធីនេះមានអភិបាលរងក្រុង Zalaegerszeg លោក Vadvari Tibor; ប្រធានសមាគមមិត្តភាពហុងគ្រី-វៀតណាម លោក Laszlo Botz; លោក Gora Balazs មេដឹកនាំគណបក្សសង្គមនិយមហុងគ្រី (MSZP) រួមជាមួយកម្មាភិបាលស្ថានទូតវៀតណាមប្រចាំនៅហុងគ្រី មិត្តភក្តិហុងគ្រី សមាគម និងសហគមន៍វៀតណាមនៅប្រទេសហុងគ្រីផងដែរ។

នៅក្នុងពិធីនេះ អភិបាលរងក្រុង Zalaegerszeg លោក Vadvari Tibor បានសង្កត់ធ្ងន់លើអត្ថន័យនៃរូបសំណាកលោកប្រធានហូជីមិញ ដែលមានទីតាំងនៅកាច់ជ្រុងផ្លូវដ៏មមាញឹករបស់ទីក្រុង ដែលជានិមិត្តរូបនៃការអភិវឌ្ឍចំណងមិត្តភាព និងស្នេហារវាងប្រជាជនទាំងពីរ ហុងគ្រី និងវៀតណាម។ អភិបាលរងក្រុង Vadvari Tibor បានឲ្យដឹងថា នាពេលខាងមុខ ទីក្រុងនឹងពង្រីកទំហំ និងតុបតែងវិមានរបស់ប្រធានហូជីមិញ ដើម្បីឱ្យទីនេះក្លាយជាគោលដៅរួមសម្រាប់ប្រជាជនវៀតណាម និងហុងគ្រី ដែលជានិមិត្តរូបទំនាក់ទំនងមិត្តភាពកាន់តែល្អប្រសើររវាងវៀតណាម និងហុងគ្រី និយាយរួម និងវៀតណាម និងទីក្រុង Zalaegerszeg និយាយដោយឡែក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ