សកម្មភាពអបអរសាទរខួបលើកទី ៥០ ឆ្នាំនៃការអនុវត្តមរតកសាសន៍របស់លោកប្រធានហូជីមិញ
(VOVWORLD) - នាព្រឹកថ្ងៃទី ៣០ ខែសីហា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅសិក្ខាសាលា ស្តីពី “ភក្តីភាពស្មោះត្រង់ចំពោះលោកប្រធានហូជីមិញ” ។ សិក្ខាសាលានេះ មានគោលបំណងបញ្ជាក់និងផ្សព្វផ្សាយយ៉ាងទូលំទូលាយ អំពីតម្លៃសម័យកាលនៃមរតកសាសន៍របស់លោក ក៏ដូចជាដំណើរការនៃការថែរក្សាគងវង្សយូរអង្វែងនិងការពារសាក សពរបស់លោកប្រធានហូជីមិញ។
អ្នកទស្សនាកំពុងទស្សនាតាំងពិព័រណ៍ដោយប្រធានបទ “ដំណើរឆ្ពោះទៅរកសម្រេចក្តីសុបិន - រយៈពេល ៥០ ឆ្នាំនៃការអនុវត្តមរតកសាសន៍របស់លោកប្រធានហូជីមិញ ១៩៦៩ - ២០១៩” |
ក្នុងឱកាសអបអរសាទរខួបលើកទី ៧៤ នៃបដិវត្តខែសីហានិងទិវាបុណ្យជាតិ ថ្ងៃទី ២ កញ្ញានិងខួបលើកទី ៥០ នៃការអនុវត្តមរតកសាសន៍របស់លោកប្រធានហូជីមិញនាថ្ងៃទី ៣០ ខែសីហា នៅសារមន្ទីរហូជីមីញ ខេត្ត Thua Thien – Hue បានបើកការតាំងពិព័រណ៍ដោយប្រធានបទ “ដំណើរឆ្ពោះទៅរកសម្រេចក្តីសុបិន - រយៈពេល ៥០ ឆ្នាំនៃការអនុវត្តមរតកសាសន៍របស់លោកប្រធានហូជីមិញ ១៩៦៩ - ២០១៩”។ ការតាំងពិព័រណ៍នេះបានបង្ហាញនិងណែនាំឯកសារនិងវត្ថុតាងជាង ៣០០ ដែល ឧទ្ទេសនាមដល់សាធារណៈជនអំពីដំណើរការ ៥០ឆ្នាំ នៃការអនុវត្តមរតកសាសន៍របស់លោកនិងសមិទ្ធិផលលេចធ្លោដែលប្រជាជនវៀតណាមសម្រេចបានក្នុងបុព្វហេតុរំដោះភាគខាងត្បូងនិងបង្រួបបង្រួមទឹកដីមាតុប្រទេស។
នាព្រឹកថ្ងៃទី ៣០ ខែសីហា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅសិក្ខាសាលា ស្តីពី “ភក្តីភាពស្មោះត្រង់ចំពោះលោកប្រធានហូជីមិញ” ។ សិក្ខាសាលានេះ មានគោលបំណងបញ្ជាក់និងផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីតម្លៃសម័យកាលនៃមរតកសាសន៍របស់លោក ក៏ដូចជាដំណើរការនៃការថែរក្សាគងវង្សយូរអង្វែងនិងការពារសាកសពរបស់លោកប្រធានហូជីមិញ។ តាមរយៈកម្មវិធីនេះ បានរួមចំណែកក្នុងការពង្រឹងនិងពង្រីកជំនឿជាក់និងបង្កើនការយល់ដឹងរួមទាំងទំនួលខុសត្រូវរបស់យុវជន កងទ័ពនិងជនរួមជាតិទូទាំងប្រទេស ក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេសនា បច្ចុប្បន្ន។
ក៏នាព្រឹកថ្ងៃដដែល នៅសារមន្ទីរវិចិត្រសិល្បៈវៀតណាម បានបើកពិព័រណ៍ “នឹករលឹកអំពីលោកអ៊ំហូ” ។ ការតាំងពិព័រណ៍នេះបានណែនាំដល់សាធារណជននូវស្នាដៃសិល្បៈចំនួន ៥០ ដោយសិល្បករនិងជាងចម្លាក់ចំនួន ៣៩ នាក់ នៅគ្រប់ជំនាន់ និពន្ធឡើងមុននិងក្រោយការដែលមរតកសាសន៍ត្រូវបានប្រកាសជាសាធារណៈ។ នេះជាឱកាសសម្រាប់សាធារណជន ជាពិសេសយុវជនជំនាន់ក្រោយ ស្វែងយល់កាន់តែច្បាស់អំពីជីវិតសាមញ្ញ និងបុព្វហេតុដ៏ឧត្តុងឧត្តមរបស់លោក ដើម្បីឧស្សាហ៍ព្យាយាមសិក្សានិងធ្វើតាមសតិអារម្មណ៍និងសីលធម៌រចនាបទរបស់លោកហូជីមិញជានិច្ច៕