សកម្មភាពអបអរសាទរខួបលើកទី១២៩ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ
(VOVWORLD) - គណៈប្រតិភូរួមមាន នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc, ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan, រួមទាំងថ្នាក់នាំបក្ស រដ្ឋ អតីតថ្នាក់ដឹកនាំបក្សនិងរដ្ឋផងដែរ។
គណៈប្រតិភូដែលជាថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាម បានអញ្ជើញដាក់កម្រងផ្កានិងចូលប្រាង្គគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ (រូបថតៈ TTXVN) |
ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១២៩ នៃទិវាកំណើតរបស់លោកប្រធាន ហូជីមិញ (១៩ ឧសភា ១៩៨០ - ១៩ ឧសភា ២០១៩) នាព្រឹកថ្ងៃទី ១៩ ខែឧសភា គណៈ ប្រតិភូនៃគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានរដ្ឋ សភា រដ្ឋាភិបាល គណៈកម្មា ធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម បានអញ្ជើញដាក់កម្រងផ្កានិងចូលប្រាង្គតម្កល់ សពគោរពវិញ្ញាក្ខ័ន្ធលោកប្រធានហូជីមិញ។ គណៈប្រតិភូរួមមាន នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc, ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan, រួមទាំងថ្នាក់នាំបក្ស រដ្ឋ អតីតថ្នាក់ដឹកនាំបក្សនិងរដ្ឋផងដែរ។
នាព្រឹកថ្ងៃទី១៩ខែឧសភានេះ គណៈប្រតិភូដែលជាថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន រណសិរ្សមាតុភូមិវៀតណាមទីក្រុងហូជី មិញ រួមជាមួយកម្លាំងប្រដាប់អាវុធ និងប្រជាជនគ្រប់ស្រទាប់ បានទៅដាក់ផ្កា អុជ ធូបរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅសារៈមន្ទីរហូជីមិញ- សាខាទីក្រុងហូជី មិញ។
ក្នុងក្របខ័ណ្ឌនៃមហាសន្និបាត ចៅពូកែរបស់លោកអ៊ុំហូ ឆ្នាំ ២០១៩ ដោយប្រធាន បទ "កុមារទីក្រុងធ្វើតាមពាក្យទូន្មានទាំង៥របស់លោកអ៊ំហូ” នារសៀលថ្ងៃទី ១៨ខែឧសភា ពិធីលើកតម្កើងចៅពូកែរបស់លោកអ៊ំហូ ចំនួន ៣៥០រូប ត្រូវបានរៀបចំឡើងផងដែរ៕