សកម្មភាពអបអរសាទរខួបលើកទី៧៨ ទិវាបុណ្យេឯករាជ្យជាតិវៀតណាមនៅឯបរទេស
(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៧៨ ទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គម និយមវៀតណាម (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៣) ស្ថាប័ន ការទូតវៀតណាមប្រចាំនៅប្រទេសជាច្រើនបានប្រារព្ធពិធីអបអរសាទរខួបព្រឹត្តិការណ៍នេះយ៉ាងឱឡារិក។
ពិធីថ្វាយផ្កានៅវិមានលោកប្រធានហូជីមិញ នៅឧទ្យាន Montreau។ (រូបថត៖ Anh Tuan) |
នាថ្ងៃទី ៣១ ខែសីហា ស្ថានទូតវៀតណាមប្រចាំនៅបារាំងបានសម្របសម្រួល ជាមួយអាជ្ញាធរទីក្រុង Montreuil រៀបចំពិធីដាក់កម្រងផ្កានៅវិមានលោកប្រធាន ហូជីមិញក្នុងឧទ្យាន Montreau (ទីក្រុង Montreuil)។ ថ្លែងមតិក្នុងពិធីនេះ ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅបារាំង លោក Dinh Toan Thang បានសង្កត់ធ្ងន់ថា ទិវាបុណ្យឯក រាជ្យជាតិឆ្នាំនេះកាន់តែពិសេសជាងទៀត ដោយសារឆ្នាំនេះជាខួបលើកទី ៥០ នៃការ បង្កើតទំនាក់ទំនងការទូត និងខួបលើកទី ១០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្ត្ររវាងវៀតណាម-បារាំង (១៩៧៣ - ២០២៣)។
“ចាប់តាំងពីដើមឆ្នាំនេះមក សកម្មភាពជាច្រើនត្រូវបានរៀបចំឡើងដើម្បីអបអរ សាទរព្រឹត្តិការណ៍ពិសេសនេះ រួមមាន៖ ព្រឹត្តិការណ៍រំលឹកខួបរយៈពេល ៥០ ឆ្នាំ នៃ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលបានប្រព្រឹត្តទៅក្នុងខែមករា សន្និសីទលើកទី១២អំពីកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋានវៀតណាមជាមួយបារាំង ដែលបានធ្វើឡើងកាលពីខែមេសាកន្លងទៅនៅទីក្រុងហាណូយ ព្រឹត្តិការណ៍វប្បធម៌ ជាច្រើនទៀត ក៏ដូចជាដំណើរទស្សនកិច្ច និងការផ្លាស់ប្តូរទ្វេភាគីជាច្រើនផងដែរ។ សកម្មភាពទាំងនេះបានរួមចំណែកពង្រឹងទំនាក់ទំនងជាក់ស្ដែងរវាងប្រទេសទាំងពីរ”។
នៅរដ្ឋធានី Prague នៃសាធារណរដ្ឋឆែក កាលពីយប់ថ្ងៃទី ៣១ សីហា ស្ថានទូត វៀតណាមប្រចាំនៅសាធារណរដ្ឋឆែក បានប្រារព្ធពិធីអបអរសាទរទិវាបុណ្យឯករាជ្យ ជាតិ ថ្ងៃទី២ ខែកញ្ញា ដោយមានការចូលរួមពីភ្ញៀវប្រមាណ ៥០០នាក់។ នៅទីនេះ បណ្ដាតំណាងបានរីករាយជាមួយនឹងតន្ត្រីប្រពៃណី និងវប្បធម៌ម្ហូបអាហារវៀតណាម; ទស្សនាការតាំងពិព័រណ៍រូបថតអំពីទឹកដី និងមនុស្សវៀតណាមក្នុងដំណើរការសមាហ រណកម្ម និងអភិវឌ្ឍន៍ ក៏ដូចជាឯកសារប្រវត្តិសាស្ត្រអំពីទំនាក់ទំនងរវាងវៀតណាម និងសាធារណៈរដ្ឋឆែកតាមសម័យកាលនានាផងដែរ៕