សកម្មភាពអបអរសាទរខួបលើកទី៩១​ នៃការបង្កើតសម្ព័ន្ធយុវជនកុម្មិយនិស្ត​​ហូជីមិញ

(VOVWORLD) - នាប៉ុន្មានថ្ងៃថ្មីៗនេះ នៅតាមមូលដ្ឋានជាច្រើននៅទូទាំអប្រទេសបានប្រព្រឹត្តិទៅសកម្មភាពមានអត្ថន័យជាច្រើន ដើម្បីអបអរសាទរខួបលើកទី៩១ នៃការបង្កើតសម្ពន្ធយុវជនកុម្មិយនិស្តហូជីមិញ ( ២៦ មីនា ១៩៣១- ២៦ មីនា ២០២២)។

នាព្រឹកថ្ងៃទី ២៦ ខែមិនា សម្ព័ន្ធយុវជនទីក្រុង Da Nang បានរៀបចំកម្មវិធីជំនួបសន្ទនាខែមីនារវាងថ្នាក់ដឹកនាំទីក្រុងនិងគណៈប្រតិភូយុវជន ក្រោមប្រធានបទ “ដំណោះស្រាយលើកកំពស់ប្រសិទ្ធភាពនៃការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍យុវជននៅទីក្រុង Da Nang ដំណាក់កាល ២០២១-២០៣០”។

នាថ្ងៃដដែលនោះ សម្ព័ន្ធយុវជនទីក្រុង Can Tho និងក្រុមហ៊ុនអគ្គិសនីក្រុង Can Tho បានប្រារព្ធពិធីបើកដំណើរការចូលរួមយុទ្ធនាការមួយម៉ោងសម្រាប់ភពផែនដីឆ្នាំ ២០២២ផងដែរ។

មុននោះ នាថ្ងៃទី ២៥ ខែមីនា លេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកម្មិយនិស្តហូជីមិញ លោក Nguyen Anh Tuan បានអញ្ជើញជួបប្រាស្រ័យជាមួយសមាជិកសហជីព យុវជននិងកុមារទាំងក្នុងនិងក្រៅប្រទេស ក្រោមប្រធានបទ "សេចក្តីប្រាថ្នាលះបង់ ហេតុផលនៃជីវិតរបស់យុវជន"។ ខ្លឹមសារនៃជំនួបប្រាស្រ័យតាមអ៊ីនធឺណេតឆ្នាំនេះ គឺជុំវិញបញ្ហាមួយចំនួនស្តីពីតួនាទីនិងភារកិច្ចរបស់សម្ព័ន្ធយុវជននិងសមាជិករបស់ខ្លួន ដើម្បីលើកកំពស់សេចក្តីប្រាថ្នាលះបង់របស់យុវជនក្នុងការសម្រេចឲ្យបានគោលដៅ ភារកិច្ច ដំណោះស្រាយ និងគោលការណ៍ណែនាំដែលត្រូវបានបង្កើតឡើងនៅក្នុងឯកសារនៃមហាសន្និបាតបក្សលើកទី១៣; ផ្តល់អនុសាលន៍រៀបចំសម្ព័ន្ធយុវជន ដើម្បីចូលរួមក្នុងការស្តារនិងអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ ក្រោយឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ-១៩។ ក្នុងជំនួបប្រាស្រ័យនេះ សមាជិកសហជីពនិងយុវជនត្រូវបានអនុញ្ញាតឱ្យផ្លាស់ប្តូរយោបល់លើយន្តការនិងគោលនយោបាយរបស់បក្សនិងរដ្ឋ ដើម្បីជួយគាំទ្រនិងលើកកម្ពស់សមាជិកសហជីពនិងយុវជនទាំងក្នុងនិងក្រៅប្រទេស; ស្នើឡើងគោលដៅនិងដំណោះស្រាយមួយចំនួនក្នុងការងាររបស់សម្ព័ន្ធយុវជន ចលនាយុវជននិងកុមារនាពេលខាងមុខ។

នាយប់ថ្ងៃទី២៥ ខែមីនា សម្ព័ន្ធយុវជនទីក្រុងហូជីមិញបានរៀបចំកម្មវិធីរំលឹកខួបលើកទី ៩១ នៃការបង្កើតសម្ព៍ន្ធយុវជន ដោយមានការសម្តែងបង្ហាញពីប្រពៃណីវីរភាពរបស់សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ បណ្តាញពីបដិវត្តន៍និងចលនាដ៏រំភើបជាច្រើនរបស់សម្ព័ន្ធយុវជនទីក្រុងហូជីមិញតាមដំណាក់កាលនិមួយៗ។ ទន្ទឹមនឹងនោះ បានបង្ហាញពីយុវភាព ការត្រួសត្រាយ សាមគ្គីភាពនិងភាពច្នៃប្រឌិតរបស់យុវវ័យ។ក្នុងពិធីអបអរសាទរនេះដែរ គណៈកម្មាធិការអចិន្ត្រៃយ៍នៃសម្ព័ន្ធយុវជនទីក្រុងហូជីមិញ បានប្រគល់ពានរង្វាន់ Ho Hao Hon ឆ្នាំ ២០២២ ដល់សមូហភាពចំនួន ៩ ដែលមានគំនិតផ្តួចផ្តើម គំរូឆ្នើម និងដំណោះស្រាយថ្មីៗ ដែលត្រូវបានអនុវត្តដោយជោគជ័យក្នុងការអនុវត្តការងាររបស់សម្ព័ន្ធយុវជន និងចលនាយុវជនទីក្រុងផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ