សកម្មភាពអបអរសាទរឆ្នាំថ្មីនៅតាមតំបន់ជាច្រើនទូទាំងប្រទេសវៀតណាម

(VOVWORLD) - អបអរសាទរឆ្នាំថ្មីឆ្នាំ ២០២០ និងរំលឹកខួបលើកទី ៧៤ នៃការបង្កើតរបស់វិស័យផែនការនិងវិនិយោគនោះ នាយប់ថ្ងៃទី ៣១ ធ្នូ នៅរាជ្យវាំងថាំងឡុង ក្រសួងផែន ការនិងវិនិយោគវៀតណាមបានរៀបចំកម្មវិធី “វៀតណាមប្រទេសជាទីមោទនៈ”។ 
សកម្មភាពអបអរសាទរឆ្នាំថ្មីនៅតាមតំបន់ជាច្រើនទូទាំងប្រទេសវៀតណាម - ảnh 1កាំជ្រួចស្វាគមន៍ឆ្នាំថ្មី ២០២០ នៅទីក្រុងហូជីមិញ 

កម្មវិធីនេះ រួមមានបទចម្រៀងបង្ហាញពីមោទនភាពជាតិ និងរីកសាយភាយសេចក្តីស្នេហាជាតិរបស់ប្រជាជនវៀតណាម។ ថ្លែងនៅក្នុងកម្មវិធីនេះ រដ្ឋមន្រ្តីក្រសួងផែន ការនិងវិនិយោគលោក Nguyen Chi Dung បានបញ្ជាក់ថាៈ “តាមរយៈកម្មវិធីនេះ យើងខ្ញុំសូមបង្ហាញពីភាពរីករាយនិងសេចក្តីប្រាថ្នារបស់យើងទាំងអស់គ្នា ដោយបង្វែរមោទនភាពអំពីប្រវត្តិសាស្ត្រដ៏រុងរឿងរបស់ប្រទេសជាតិ ទៅជាឆន្ទៈ ភាពក្លា ហាននិងរបៀបរស់នៅ សមនឹងអ្វីៗដែលប្រជាជនរំពឹងទុក។ ឈានចូលឆ្នាំថ្មីមួយ ទសវត្សរ៍ថ្មីមួយ ជាមួយនឹងគំនិតថ្មី ឆ្ពោះទៅរកភាពជោគជ័យក្នុងឆ្នាំ ២០២០ ដោយរួមគ្នា ធ្វើឱ្យប្រទេសវៀតណាមមានភាពរុងរឿង ប្រជាជនវៀតណាមទាំងអស់សប្បាយរីករាយនិងពោរពេញទៅដោយសុភមង្គល។

នាយប់ថ្ងៃទី ៣១ ធ្នូ នៅទីក្រុងហាណូយបានរៀបចំកម្មវិធីសិល្បៈដ៏ពិសេសជាច្រើននៅជុំវិញបឹង Hoan Kiem និងតំបន់មួយចំនួន ទូទាំងទីក្រុង។នៅទីក្រុងឆ្នេរសមុទ្រ ហាឡុងខេត្ត Quang Ninh វិញ ប្រជាជននិងភ្ញៀវទេសចររាប់ពាន់នាក់បានសម្របខ្លួនចូលក្នុងបរិយាកាសរស់រវើកដើម្បីអបអរសាទរឆ្នាំថ្មី ២០២០។ ក្នុងពេលជាមួយគ្នានោះ នៅសាលមហោស្រព Hai Phong បានប្រព្រឹត្តទៅការសំដែងកម្មវិធីសិល្បៈ ជាមួយប្រធានបទ “Hai Phong និទាឃរដូវឆ្នាំ ២០២០” ដែលទាក់ទាញមនុស្សនិងភ្ញៀវយ៉ាងច្រើនមកចូលរួមផងដែរ។  នៅទីក្រុងហូជីមិញ មនុស្សម្នាដើរលេងតាមដងផ្លូវដើម្បីទទួលនូវបទពិសោធន៍នៃរាត្រីឆ្លងឆ្នាំសកលជាមួយនឹងការប្រគុំតន្រ្តីនិងការបញ្ចាំងពន្លឺដ៏អស្ចារ្យ។

នៅតាមតំបន់ជាច្រើនក្នុងប្រទេសក៏បានប្រព្រឹត្តទៅ នូវសកម្មភាពវប្បធម៌និងសិល្បៈជាច្រើន ដែលបង្កើតបរិយាកាសសប្បាយរីករាយអំណរឆ្នាំថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ