សកម្មភាពអបអរសាទរទិវាបុណ្យជាតិរបស់ឡាវ

សកម្មភាពអបអរសាទរទិវាបុណ្យជាតិរបស់ឡាវ - ảnh 1
អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Le Hoai Trung (ខាងឆ្វេង) អបអរសាទរឯកអគ្គរដ្ឋទូត
ឡាវប្រចាំនៅវៀតណាម។

(VOVworld) - អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Le Hoai Trung នាថ្ងៃទី៣០
វិច្ឆិកា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការបរទេសទៅកាន់ស្ថានទូតឡាវ
ប្រចាំនៅវៀតណាមដើម្បីអបអរសាទរទិវាបុណ្យជាតិលើកទី៤០របស់ ឡាវ (ថ្ងៃទី២
ធ្នូ)។លោក Le Hoai Trung បានសង្កត់ធ្ងន់ថា បក្ស រដ្ឋនិងប្រជាជន វៀតណាមជានិច្ច
កាលមោទនៈអំពីទំនាក់ទំនងសាមគ្គីភាពស្មោះត្រង់ពិសេស រវាងប្រទេសទាំងពីរ
វៀតណាមនិងឡាវ។ នាថ្ងៃដដែល លេខាអចិន្ត្រៃរងនៃគណៈកម្មាធិការបក្សទីក្រុង
ហូជីមិញ ភាគខាង ត្បូងវៀតណាមលោក Vo Van Thuong បានទៅកាន់អគ្គស្ថាន
កុងស៊ុលឡាវប្រចាំ នៅទីក្រុងហូជីមិញដើម្បីអបអរសាទរទិវាបុណ្យជាតិលើកទី
៤០របស់ឡាវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ