សកម្មភាពអបអរសាទរទិវាបុណ្យជាតិវៀតណាមលើកទី៧៧ នៅព្រះរាជាណាចក្រកម្ពុជា

(VOVWORLD) - អញ្ជើញថ្លែងមតិក្នុងពិធីនេះ ឯកអគ្គរដ្ឋទូត លោក Nguyen Huy Tang បានរំលឹកឡើងវិញនូវដំណើរ ៧៧ ឆ្នាំរបស់ប្រជាជនវៀតណាម ដើម្បីការពារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។
សកម្មភាពអបអរសាទរទិវាបុណ្យជាតិវៀតណាមលើកទី៧៧ នៅព្រះរាជាណាចក្រកម្ពុជា  - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Nguyen Huy Tang អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ TTXVN)

ពិធីអបអរសាទរខួបលើកទី ៧៧ នៃទិវាបុណ្យជាតិវៀតណាម (២ ខែកញ្ញា ១៩៤៥ - ២ កញ្ញា ២០២២) ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅរាជធានីភ្នំពេញនាយប់ថ្ងៃទី ១ ខែកញ្ញា  ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Nguyen Huy Tang, ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន និងភ្ញៀវកិត្តិយសមួយចំនួន តំណាងឱ្យថ្នាក់ដឹកនាំគណបក្សកាន់អំណាច រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល ក្រសួង និងស្ថាប័ននានារបស់កម្ពុជា។

អញ្ជើញថ្លែងមតិក្នុងពិធីនេះ ឯកអគ្គរដ្ឋទូត លោក Nguyen Huy Tang បានថ្លែងមតិដោយរំលឹកឡើងវិញនូវដំណើរ ៧៧ ឆ្នាំរបស់ប្រជាជនវៀតណាម ដើម្បីការពារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ តាមលោកឯកអគ្គរដ្ឋទូត វៀតណាមតែងតែតស៊ូអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេសឯករាជ្យ ភាពខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ការធ្វើពិពិធកម្ម និងពហុភាគីនៃទំនាក់ទំនងបរទេស ធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ និងទូលំទូលាយជាមួយតំបន់ និងពិភពលោកក្នុងស្មារតី “វៀតណាមជាមិត្ត ជាដៃគូដែលអាចទុកចិត្តបាន និងមានទំនួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ”។ វៀតណាមក៏កំពុងសហការយ៉ាងសកម្មជាមួយបណ្តាប្រទេសសមាជិកអាស៊ានដទៃទៀត ដើម្បីខិតខំកសាង សហគមន៍អាស៊ានដែលស្អិតរមួត ពោរពេញទៅដោយអត្តសញ្ញាណ ភាពសុខដុមរមនា និងវិបុលភាព។

ថ្លែងក្នុងពិធីនោះ ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន បានមានប្រសាសន៍ថា ឆ្នាំ២០២២ គឺជាឆ្នាំពិសេសមួយដែលមានអត្ថន័យជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសទាំងពីរ កម្ពុជា-វៀតណាម ព្រោះប្រទេសទាំងពីរមិនត្រឹមតែជាប្រទេសដែលមានព្រំប្រទល់ជាប់គ្នាប៉ុណ្ណោះទេ ថែមទាំងមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងល្អប្រសើរជាច្រើនទសវត្សរ៍មកហើយ។ តាងនាមរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន បានជូនពរថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា និងប្រជាជនវៀតណាមប្រកបដោយមានសុខសន្តិភាព សុភមង្គល និងវិបុលភាព ជាពិសេសការសម្រេចបាននូវគោលដៅដែលនាំប្រទេសវៀតណាមក្លាយជាប្រទេសអភិវឌ្ឍន៍មានចំណូលខ្ពស់នៅឆ្នាំ ២០៤៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ