សកម្មភាពអបអរសាទរទិវាបុណ្យឯករាជ្យជាតិវៀតណាមនៅបណ្តាប្រទេសនានា
(VOVWORLD) - រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar កាលពីថ្ងៃទី ២ ខែកញ្ញា បានផ្ញើសេចក្តីជូនពរដល់ប្រជាជនវៀតណាមក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិ (ថ្ងៃទី ២ ខែកញ្ញា)។ នៅក្នុងសេចក្តីជូនពរនេះ លោករដ្ឋមន្រ្តីការបរទេសឥណ្ឌា បានបង្ហាញនូវក្តីជឿជាក់ថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ។
ស្ថានទូតវៀតណាមប្រចាំនៅអូទ្រីសបានរៀបចំពិធីអុជធូបនិងគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញក្នុងខួបលើកទី ៧៥ នៃទិវាបុណ្យឯករាជ្យជាតិ (រូបថត៖ ក្រសួងការបរទេសវៀតណាម) |
ទន្ទឹមនឹងនេះ នាថ្ងៃទី ២ ខែកញ្ញា ស្ថាន ទូតវៀតណាមប្រចាំនៅអូទ្រីស ក៏បានរៀបចំពិធីអុជធូបនិងគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញក្នុងខួបលើកទី ៧៥ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ថ្លែងក្នុងពិធីនេះ លោកឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅអូទ្រីស Le Dung បានរំលឹកឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗនៃដំណើររយៈពេល ៧៥ ឆ្នាំនៃការតស៊ូប្រយុទ្ធរំដោះជាតិ និងកសាងប្រទេសជាតិចាប់តាំងពីថ្ងៃដែលលោកប្រធានហូជីមិញបាន អានសេចក្តីប្រកាសឯករាជ្យជាតិដើម្បីបង្កើតឡើងវៀតណាមសាធារណរដ្ឋប្រជាធិបតេយ្យ។
ក្នុងឱកាសនេះលោកឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ Sithong Chitnhothinh និងគណៈប្រតិភូនៃស្ថានទូតឡាវប្រចាំនៅប្រទេសអូទ្រីសក៏បានអញ្ជើញមកអុជធូបនិងអបអរសាទរទិវាបុណ្យឯករាជ្យជាតិវៀតណាម។នាថ្ងៃទី ២ ខែកញ្ញានៅរដ្ឋធានី Vacsva ស្ថានទូតវៀតណាមប្រចាំនៅប៉ូឡូញក៏បានប្រារព្ធពិធីអបអរសាទរខួបលើកទី ៧៥ នៃទិវាបុណ្យឯករាជ្យជាតិ និងខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងប៉ូឡូញផងដែរ៕