សកម្មភាពអបអរសាទរទិវាបុណ្យឯករាជ្យជាតិវៀតណាមនៅបរទេស

(VOVWORLD) - ប្រជាជនជាច្រើនក្នុងសហគមន៍វៀតណាមនៅកូរ៉េខាងត្បូង ប្រជាជនកូរ៉េខាងត្បូង និងភ្ញៀវអន្តរជាតិមានឱកាសចែករំលែកភាពសប្បាយរីករាយជាមួយប្រជាជនវៀតណាមក្នុងទិវាបុណ្យដ៏សំខាន់របស់ប្រទេស។
សកម្មភាពអបអរសាទរទិវាបុណ្យឯករាជ្យជាតិវៀតណាមនៅបរទេស - ảnh 1សកម្មភាពអបអរសាទរទិវាបុណ្យឯករាជ្យជាតិវៀតណាមនៅបរទេស

កាលពីម្សិលមិញ (ថ្ងៃទី ២ ខែកញ្ញា) រូបភាពនៃទង់ជាតិវៀតណា ត្រូវបានបង្ហាញនៅលើកំពូលអគារ Namsan និងសាលាក្រុងនៅកណ្តាលទីក្រុងសេអ៊ូលពីម៉ោង ១៩ និង ៣០ នាទី ដល់ម៉ោង ២៣ យប់ ក្នុងឱកាសខួបលើកទី ៧៨ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម ថ្ងៃទី ២ ខែកញ្ញា។ នេះជាលើកទីមួយហើយដែលទីក្រុងសេអ៊ូលបានបង្ហាញរូបភាពទង់ជាតិពណ៌ក្រហមផ្កាយពណ៌លឿងក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិវៀតណាម។ ប្រជាជនជាច្រើនក្នុងសហគមន៍វៀតណាមនៅកូរ៉េខាងត្បូង ប្រជាជនកូរ៉េខាងត្បូង និងភ្ញៀវអន្តរជាតិមានឱកាសចែករំលែកភាពសប្បាយរីករាយជាមួយប្រជាជនវៀតណាមក្នុងទិវាបុណ្យដ៏សំខាន់របស់ប្រទេស។ យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង លោក Nguyen Vu Tung ព្រឹត្តិការណ៍នេះកាន់តែធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងរវាងវៀតណាម និងកូរ៉េខាងត្បូង ជួយជំរុញទំនាក់ទំនងទ្វេភាគីវៀតណាម-កូរ៉េខាងត្បូងក្នុងបរិបទនៃទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច នយោបាយ វប្បធម៌ និងការទូតរវាងប្រទេសទាំងពីរត្រូវបានជំរុញ។

សកម្មភាពអបអរសាទរទិវាបុណ្យឯករាជ្យជាតិវៀតណាមនៅបរទេស - ảnh 2សកម្មភាពអបអរសាទរទិវាបុណ្យឯករាជ្យជាតិវៀតណាមនៅបរទេស

ក្នុងឱកាសនេះ នៅទីក្រុង La Habana ស្ថានទូតវៀតណាមប្រចាំនៅគុយបាបានរៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅសួនឧទ្យានដាក់ឈ្មោះលោកនៅរដ្ឋធានី La Habana។ អញ្ជើញថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅគុយបាលោក Le Thanh Tung បានលើកច្បាស់អំពីសារៈសំខាន់ជាប្រវត្តិសាស្ត្រនៃថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ សម្រាប់ប្រជាជនវៀតណាម នៅពេលដែលលោកប្រធានហូជីមិញបានអានសេចក្តីប្រកាសឯករាជ្យ បើកសករាជថ្មីក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស។ លោកឯកអគ្គរដ្ឋទូតបានអះអាងនូវការរួមវិភាគទានដ៏ធំធេងរបស់លោកប្រធានហូជីមិញចំពោះប្រទេសជាតិ និងប្រជាជាតិវៀតណាម ព្រមទាំងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃមរតកដែលលោកបានបន្សល់ទុក។

រីឯខ្លួនវិញ លោក Rolando Julio Rensoli អនុប្រធានសមាគមអ្នកនិពន្ធ និងសិល្បករគុយបា (UNEAC) បានសង្កត់ធ្ងន់ថា ជីវិត និងបុព្វហេតុ សតិអារម្មណ៍ប និងសកម្មភាពដិវត្តន៍របស់លោកប្រធានហូជីមិញ ក៏ដូចជាភាព ក្លាហានរបស់ប្រជាជនវៀតណាមបានបំផុសគំនិតដល់ប្រជាជនគុយបា។

នាថ្ងៃដដែល សារព័ត៌មានគុយបាបានផ្សព្វផ្សាយសារអបអរសាទរទិវាបុណ្យ ឯករាជ្យជាតិវៀតណាមរបស់ថ្នាក់ដឹកនាំគុយបា។ សារព័ត៌មានគុយបាក៏មានអត្ថបទជាច្រើនលើកសរសើរសមិទ្ធិផលអភិវឌ្ឍន៍ និងឆន្ទៈតស៊ូរបស់ប្រជាជនវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ