សកម្មភាពអបអរសាទរពិធីរំលឹកខួបលើកទី៦៦ ឆ្នាំ នៃទិវាគ្រូពេទ្យវៀតណាម ២៧ កុម្ភៈ
(VOVWORLD) - ក្នុងឱកាស រំលឹកខួបលើកទី៦៦ ឆ្នាំ ទិវាគ្រូពេទ្យវៀតណាមនោះ នៅថ្ងៃទី ២៥ ខែកុម្ភៈ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Vuong Dinh Hue បានអញ្ជើញធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យ Thanh Nhan ដើម្បីពិនិត្យការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ព្រមទាំងលើកទឹកចិត្ត ការតបស្នងសងគុណចំពោះវេជ្ជបណ្ឌិត គ្រូពេទ្យទីក្រុងហាណូយ ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត និងថែទាំសុខភាពជូនប្រជាជន។
លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Vuong Dinh Hue ពិនិត្យការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ (រូបថត៖ hanoimoi.com.vn) |
នៅក្នុងជំនួបធ្វើការនេះ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Vuong Dinh Hue បានផ្ញើសេចក្ដីជូនពរដល់ជួរកម្មាភិបាលថ្នាក់ដឹកនាំ អ្នកគ្រប់គ្រងនៃមន្ទីរសុខាភិបាលទីក្រុងហាណូយ មន្ទីរពេទ្យ Thanh Nhan និងកម្មាភិបាល វេជ្ជបណ្ឌិត គ្រូពេទ្យ និងបុគ្គលិកផ្នែកសុខាភិបាលជាង ២៦ ពាន់នាក់ប្រកបដោយមានសុខភាពល្អ សុភមង្គល ហើយបំពេញល្អនូវភារកិច្ចដ៏លំបាក ប៉ុន្តែត្រចះត្រចង់គឺ កាពារ ថែរក្សា និងលើកកម្ពស់សុខភាពជូនប្រជាជន។ បន្តកម្មវិធី“ អាវ Blouse ពណ៌ស - បេះដូងក្រហម” ដែលត្រូវបានសហជីពសុខភិបាលវៀតណាមបំផុសឡើងនោះ នាថ្ងៃទី ២៥ ខែកុម្ភ មន្ទីរពេទ្យផ្នែកសម្ភពមជ្ឈឹម និងមន្ទីរពេទ្យ K បានរួមសហការជាមួយវិទ្យាស្ថានលោហិតវិទ្យានិងបញ្ជូលឈាមមជ្ឈឹមរៀបចំមហាស្រពបរិច្ចាគឈាម។ ក្នុងឱកាសនេះ មន្ទីរពេទ្យ K និងគណកម្មាធិការប្រជាជនខេត្ត Quang Ngai ក៏បានរៀបចំសកម្មភាពជាច្រើន ដើម្បីអបអរសាទរទិវាគ្រូពេទ្យវៀតណាមផងដែរ៕