សុក្រិដ្ឋពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២
(VOVWORLD) /  
|
សុក្រិដ្ឋពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២៖ បណ្ដាសមាជិកសមាជិការសភាបានរួមមតិដោយឆ្នោតសម្ងាត់ (VOV) |
Vovworld-នៅសម័យប្រជុំរដ្ឋសភាវៀតណាមនាព្រឹកថ្ងៃទី១៨វិច្ឆិកា ក្រោយ
ពេលប្រធានគណៈកម្មាធិការតាក់តែងពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ
១៩៩២លោក Phan Trung Ly អានរបាយការណ៍ប្រមូល ដោះស្រាយមតិរបស់
សមាជិកសមាជិការសភាអំពីពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២
អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu បានស្នើរបណ្ដាសមាជិក
សមាជិការសភាកែលំអរដោយផ្ទាល់ទៅលើមាត្រារបស់ពង្រាងធ្វើវិសោធនកម្ម
រដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ចូលក្នុងសន្លឹកសូមមតិ។ ការរួមមតិនេះនឹងបានដំណើរការ
ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី១៩និង២០វិច្ឆិកាដើម្បីសុក្រិដ្ឋពង្រាងធ្វើវិសោធនកម្ម
រដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ដាក់ជូនរដ្ឋសភាអនុម័តនាថ្ងៃទី២៨វិច្ឆិកា។
ក៏ក្នុងព្រឹកថ្ងៃទី១៨វិច្ឆិកាថ្លែងមតិធ្វើឲ្យច្បាស់ជាងលើខ្លឹមសារមួយចំនួនរបស់
របាយការណ៍ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានអះអាងថា៖
“គណៈកម្មាធិការពង្រាងធ្វើវិសោធនកម្មបានសូមមតិរដ្ឋសភាដើម្បីសុក្រិដ្ឋ
លើសេចក្តីព្រាង។ ការសុក្រិដ្ឋនេះផ្អែកទៅលើទិសដៅសារវន្តដើម្បីយើងមាន
គោលការណ៍ ឈានដល់ការស្រុះចិត្តគំនិត។ ខ្ញុំមានបំណងបណ្ដាសមាជិក
សមាជិការសភាបន្តរួមមតិដើម្បីមានសេចក្តីព្រាងល្អបំផុត ទទួលបានការស្រុះចិត្ត
គំនិតខ្ពស់បំផុត៕”
-VOVWORLD