សុក្រិតគោលនយោបាយជួយឧបត្ថម្ភសេដ្ឋកិច្ចសមូហភាពប្រកបដោយប្រសិទ្ធភាព ដើរតួនាទីដឹកនាំ និងបង្កើតកម្លាំងចលករ
(VOVWORLD) - នាថ្ងៃទី ១៥ កុម្ភៈ លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំទូទាំងប្រទេសតាមអនឡាញស្ដីពីការបូកសរុបរយៈពេល ២០ ឆ្នាំ នៃការអនុវត្តសេចក្ដីសម្រេចចិត្តរបស់មជ្ឈឹមស្ដីពីសេដ្ឋកិច្ចសមូហភាព និងបូកសរុបរយៈពេល ១០ឆ្នាំនៃការអនុវត្តច្បាប់ស្តីពីសហករណ៍ក្នុងឆ្នាំ ២០១២។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh |
អញ្ជើញថ្លែងនៅកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា សេដ្ឋកិច្ចសមូហភាពគឺជាសមាសភាគសេដ្ឋកិច្ចដ៏សំខាន់ ហើយជានិច្ចកាលត្រូវបានបក្ស និងរដ្ឋលើកទឹកចិត្តអភិវឌ្ឍន៍។ លោកនាយករដ្ឋមន្ត្រីបានលើកឡើងអំពីគោលដៅ និងដំណោះស្រាយសំខាន់ៗ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសមូហភាពនាពេលខាងមុខ សំដៅអនុវត្តន៍សេដ្ឋកិច្ចសមូហភាពប្រកបដោយភាពស្វាហាប់ ប្រសិទ្ធភាព ចីរភាព ហើយដើរតួនាទីជាសមាសភាគដ៏សំខាន់ក្នុងខឿនសេដ្ឋកិច្ចជាមួយរូបសណ្ឋានតភ្ជាប់ និងសហប្រតិបត្តិការជាច្រើនដូចជា៖ កៀរគរ បង្កើនប្រភពកម្លាំងសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចសមូហភាព ផ្លាស់ប្ដូរថ្មី សុក្រិតប្រព័ន្ធច្បាប់ និងគោលនយោបាយអំពីសេដ្ឋកិច្ចសមូហភាព។ ទន្ទឹមនឹងនោះ ដករបាំងដែលរារាំងអង្គការសេដ្ឋកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងលើកកម្ពស់សមត្ថភាពផ្ទៃក្នុង និងប្រសិទ្ធភាពប្រតិបត្តិការនៃសេដ្ឋកិច្ចសមូហភាព។
កិច្ចប្រជុំទូទាំងប្រទេសតាមអនឡាញស្ដីពីការបូកសរុបរយៈពេល ២០ ឆ្នាំ នៃការអនុវត្តសេចក្ដីសម្រេចចិត្តរបស់មជ្ឈឹមស្ដីពីសេដ្ឋកិច្ចសមូហភាព |
នាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យបន្តកសាងគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចសមូហភាព; អភិវឌ្ឍសេដ្ឋកិច្ចសមូហភាពតាមទិសដៅច្នៃប្រឌិត វិទ្យាសាស្ត្រ បច្ចេកវិទ្យាឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ និងកៀរគររាល់ប្រភពធនធានវិនិយោគលើវិស័យសេដ្ឋកិច្ចសមូហភាព។ លើសពីនេះទៅទៀត សិក្សាស្រាវជ្រាវគំរូអភិបាលកិច្ចសេដ្ឋកិច្ចសមូហភាព និងសេដ្ឋកិច្ចសហករណ៍ជឿនលឿន គួបផ្សំជាមួយគំរូអភិវឌ្ឍន៍បែបប្រពៃណី និងសមស្របទៅនឹងស្ថានការណ៍អភិវឌ្ឍន៍ក្នុងប្រទេស និងអន្តរជាតិក្នុងសម័យកាលថ្មីផងដែរ៕