សុក្រិតយន្តការគោលនយោបាយស្ដីពីការងារធ្វើសម្រាប់ជនពិការនៅវៀតណាម

(VOVWORLD) - យោងតាមការធ្វើស្ថិតិរបស់ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម នាបច្ចុប្បន្ន វៀតណាមមានជនពិការប្រមាណ ៦,៣ លាននាក់។ អត្រា ជនពិការមានការងារធ្វើដែលមានអាយុពី ១៥ ឆ្នាំឡើងគឺ ៣៦% ខណៈអត្រាដូច្នេះសម្រាប់មនុស្សសាមញ្ញគឺ ៦០% ។ 
សុក្រិតយន្តការគោលនយោបាយស្ដីពីការងារធ្វើសម្រាប់ជនពិការនៅវៀតណាម - ảnh 1រូបថត៖ VOV

នាព្រឹកថ្ងៃទី ២១ មីនា នៅទីក្រុងហាណូយ គណៈកម្មការជាតិទទួលបន្ទុកជនពិការបានសម្របសម្រួលជាមួយធនាគារពិភពលោក (WB) រៀបចំសិក្ខាសាលាស្ដីពី “តថភាពជាក់ស្ដែង និងដំណោះស្រាយបង្កើតការងារធ្វើជូនជនពិការនៅវៀតណាម”។

យោងតាមការធ្វើស្ថិតិរបស់ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម នាបច្ចុប្បន្ន វៀតណាមមានជនពិការប្រមាណ ៦,៣ លាននាក់។ អត្រា ជនពិការមានការងារធ្វើដែលមានអាយុពី ១៥ ឆ្នាំឡើងគឺ ៣៦% ខណៈអត្រាដូច្នេះសម្រាប់មនុស្សសាមញ្ញគឺ ៦០% ។ ជនពិការមានការងារធ្វើមិនត្រឹមតែជួយកែលម្អជីវភាពរស់នៅរបស់គេប៉ុណ្ណោះទេ ថែមទាំងអះអាងពីសមភាពក្នុងការទទួលបានការងារចំពោះមនុស្សគ្រប់រូប រួមចំណែកធានាសុខុមាលភាពសង្គម។ លោកPham Quang Khoat ប្រធានសមាគមជនពិការខ័ណ្ឌ Hoang Mai ទីក្រុងហាណូយ បានឲ្យដឹងថា៖

“ការងារធ្វើមិនត្រឹមតែជួយជនពិការមានប្រាក់ចំណូលបន្ថែមប៉ុណ្ណោះទេ ថែមទាំងជួយជនពិការធ្វើសមាហរណកម្មក្នុងសហគមន៍ ហើយជួយឱ្យពួកគេមានអារម្មណ៍ថាមានប្រយោជន៍ដល់សង្គមថែមទៀត។ ជាពិសេស ការងារធ្វើជួយជនពិការ បង្កើតការងារធ្វើសម្រាប់ខ្លួនឯងដោយទំនុកចិត្ត។ សង្គមដែលមិនបង្កើតលក្ខខ័ណ្ឌសម្រាប់ជនពិការធ្វើការ គឺបង្កភាពខ្ជះខ្ជាយ ព្រោះថាជនពិការអាចធ្វើការងារស្របតាមសមត្ថភាព និងសុខភាពរបស់ខ្លួនផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ