សកលវិទ្យាល័យ Can Tho​ បន្តជាអង្គភាព បណ្ដុះបណ្ដាលជួរមុខនៅវាលទំនាបទន្លេ Cuu Long

សកលវិទ្យាល័យ Can Tho​ បន្តជាអង្គភាព បណ្ដុះបណ្ដាលជួរមុខនៅវាលទំនាបទន្លេ Cuu Long - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung រួមជាមួយថ្នាក់ដឹកនាំក្រសួងផ្នែកមជ្ឈឹមបានមកទស្សនកិច្ចការងារនៅសកលវិទ្យាល័យ Can Tho។


        VOV-នាព្រឹកថ្ងៃទី២០មិនា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan
Dung រួម​ជាមួយថ្នាក់ដឹកនាំក្រសួងផ្នែកមជ្ឈឹមបានមកទស្សនកិច្ចការងារនៅ​
សកលវិទ្យាល័យ Can Tho។ នេះជាសកលវិទ្យាល័យពហុផ្នែកពហុវិស័យ​និងជា​មូលដ្ឋានបណ្ដុះបណ្ដាល​វិទ្យាសាស្ត្រសំខាន់របស់រដ្ឋនៅដំបន់វាលទំនាបទន្លេ
Cuu Long។ ថ្លែងមតិនៅ​ពិធី​ធ្វើការ​នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន​
សំណូមពរ​សកលវិទ្យាល័យ Can Tho បន្ត​ពង្រីក​ដើម្បីកសាងក្លាយទៅជា
សកលវិទ្យាល័យ​ឆ្នើម​​បណ្ដុះ​បណ្ដាលពហផ្នែក។ នាយករដ្ឋមន្ត្រីក៏សំណូមពរ
សកលវិទ្យាល័យ Can Tho កំណត់និងជ្រួតជ្រាប​ច្បាស់​ភារកិច្ច​នយោបាយចំពោះ
ដំបន់ប្រមូលផ្ដុំបណ្ដុះ​បណ្ដាលផ្គត់ផ្គងប្រភពធនធានមនុស្ស​មាន​គុណភាពខ្ពស់
និងជំរុញផ្ទេប្រគល់វិទ្យាសាស្ត្របច្ចេកវិទ្យាទៅក្នុងផលិតកម្មជាដើម។ នាយករដ្ឋមន្ត្រីបានប្រគល់ឲ្យក្រសួង​ផ្នែក​ទាក់ទិនគិតគូរបែងចែកប្រភពទុន
វិនិយោគ​ជាក់ស្ដែងតាមដំណាក់កាល​នីមួយៗ​ដើម្បីសកលវិទ្យាល័យ Can Tho
ប្រមូលផ្ដុំ​វិនិយោគ​អភិវឌ្ឍន៍​ហេដ្ឋាន​រចនា​សម្ព័ន្ធ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ