សាកលវិទ្យាល័យជាតិហាណូយ បានកើនឡើង ១៨៦ ថ្នាក់ ក្នុងចំណាត់ថ្នាក់ Webometrics
(VOVWORLD) - នាថ្ងៃទី ៧ ខែសីហា មន្ទីរពិសោធន៍ Sybermetrics Labs (ចំណុះក្រុមប្រឹក្សាស្រាវជ្រាវជាតិអេស្ប៉ាញ) បានប្រកាសលទ្ធផលនៃការរៀបចំណាត់ថ្នាក់ Webometrics លើកទី ២ នៅឆ្នាំ ២០២២ ។
បណ្ណាល័យសាកលវិទ្យាល័យជាតិហាណូយនៅមណ្ឌលបច្ចេក វិទ្យាខ្ពស់ Hoa Lac។ រូបភាព៖ nhandan.vn |
នៅក្នុងការរៀបចំណាត់ថ្នាក់លើកនេះ សាកលវិទ្យាល័យជាតិហាណូយបានស្ថិតនៅក្នុងចំណោមគ្រឹះស្ថានឧត្តមសិក្សាឆ្នើមបំផុតចំនួន ៨០០ ដែលមានចំណាត់ថ្នាក់លេខ ៧៥៨ ។ នៅក្នុងការរៀបចំចំណាត់ថ្នាក់នៅខែសីហាឆ្នាំ ២០២២នេះ សាកលវិទ្យាល័យជាតិហាណូយបានកើនឡើង ១៨៦ ថ្នាក់ បើប្រៀបធៀបនឹងចំណាត់ថ្នាក់កាលពីខែមករាឆ្នាំ ២០២២ ដោយជាប់ចំណាត់ថ្នាក់លេខ ១៨៣ នៃទ្វីបអាស៊ី និងលេខ ១៤ នៅអាស៊ីអាគ្នេយ៍។
Webometrics គឺជាតារាងចំណាត់ថ្នាក់ស្វ័យប្រវត្តិ ដែលបានវាយតម្លៃសមត្ថភាពឌីជីថល និងកម្រិតរីកសាយភាយ ឥទ្ធិពលនៃធនធានសិក្សានៃគ្រឹះស្ថានឧត្តមសិក្សានានា ដោយផ្អែកលើសន្ទស្សន៍រីកសាយភាយ ឥទ្ធិពលនៃប្រព័ន្ធគេហទំព័រ និងព័ត៌មានតាមអ៊ីនធឺណែត(impact) ការបើកចំហនៃធនធានសិក្សា (openness) នៅលើ Google Scholar និងសន្ទស្សន៍នៃការដកស្រង់អត្ថបទវិទ្យាសាស្ត្រនៅលើប្រព័ន្ធទិន្នន័យ Scopus (excellence) របស់គ្រឹះស្ថានឧត្តមសិក្សានីមួយៗ៕