សកលវិទ្យាល័យជាតិហាណូយត្រូវតែក្លាយជាកន្លែងមួយដែលប្រមូលផ្ដុំអ្នកវិទ្យាសាស្ត្រជួរមុខនៅវៀតណាមនិងពិភពលោក
(VOVWORLD) - នាព្រឹកថ្ងៃទី ១៤ មេសា នៅតំបន់សាកលវិទ្យាល័យ Hoa Lac Campus ទីក្រុង ហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញទៅ ទស្សនា និងធ្វើការជាមួយសាកលវិទ្យាល័យជាតិហាណូយ (VNU)។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងនៅជំនួបធ្វើការ។ (រូបថត៖ VOV) |
ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតំលៃខ្ពស់ ចំពោះការដែល VNU ជានិច្ចកាលប្រកាន់ខ្ជាប់នូវពាក្យស្លោកសកម្មភាព “ឈានដល់ កំពូលដោយផ្អែកលើចំណេះដឹង” ពង្រីកតម្លៃគន្លឹះនៃ “នវានុវត្តន៍ - ទំនួលខុសត្រូវជាតិ - ការអភិវឌ្ឍប្រកបដោយចីរភាព”។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យ VNU ផ្តោតលើការ អភិវឌ្ឍវិស័យវិទ្យាសាស្ត្រមូលដ្ឋាន មួយចំនួន បណ្តុះបណ្តាលជំនាញជាប្រៀបខ្លាំង របស់វៀតណាម និងស្របតាមនិន្នាការរបស់ពិភពលោក។ ទន្ទឹមនឹងនោះ ជំរុញខ្លាំង នូវការស្រាវជ្រាវវិទ្យាសាស្ត្រ អភិវឌ្ឍន៍ដោយព្រមៗគ្នាទាំងវិទ្យាសាស្ត្រធម្មជាតិនិងវិទ្យា សាស្ត្រសង្គម-មនុស្សសាស្ត្រ វិទ្យាសាស្ត្រមូលដ្ឋាន និងវិទ្យាសាស្ត្រអនុវត្ត ជាពិសេស រួមចំណែកក្នុងការផ្គត់ផ្គង់ទឡ្ហីករណ៍វិទ្យាសាស្ត្រគួរឲ្យទុកចិត្តសម្រាប់បក្ស និងរដ្ឋ ក្នុងការរៀបចំយុទ្ធសាស្ត្រ កសាងគោលជំហរ គោលមាគ៌ា ផែនការសម្រាប់ ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិ។
ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី លោកនាយករដ្ឋមន្ត្រីមានបំណងថា VNU នឹងក្លាយ ជាទីកន្លែងមួយដែលប្រមូលផ្ដុំអ្នកវិទ្យាសាស្ត្រជួរមុខរបស់វៀតណាម និងពិភពលោក ជាទីកន្លែងដែលនឹងបណ្ដុះបណ្ដាលបញ្ញវន្តឆ្នើមៗ សហគ្រិនជោគជ័យ សក្តិសមនឹង តួនាទីឈានមុខគេក្នុងប្រព័ន្ធអប់រំថ្នាក់ឧត្តមសិក្សារបស់វៀតណាម៕