សាកលវិទ្យាល័យជាតិហាណូយមានមុខជំនាញចំនួន ៦ ជាប់ តារាងរៀបចំណាត់ថ្នាក់ពិភពលោក

(VOVWORLD) - នាថ្ងៃទី ១២ តុលា អង្គការរៀបចំណាត់ថ្នាក់ THE ក៏បានប្រកាសលទ្ធផលនៃការរៀបចំណាត់ថ្នាក់សាកលវិទ្យាល័យពិភពលោក THE WUR ២០២៣ ក្នុងនោះ សាកលវិទ្យាល័យជាតិហាណូយបានជាប់ក្នុងTop ១០០១-១២០០ នៅលើពិភពលោក។

កាលពីថ្ងៃទី ២៦ តុលា អង្គការរៀបចំណាត់ថ្នាក់ Times Higher Education (THE) បានប្រកាសលទ្ធផលរៀបចំណាត់ថ្នាក់តាមមុខជំនាញ ក្នុងការរៀបចំណាត់ថ្នាក់ពិភពលោកឆ្នាំ ២០២៣  (THE WUR by Subjects ២០២៣) ក្នុងនោះសាកលវិទ្យាល័យជាតិហាណូយត្រូវបានរៀបចំណាត់ថ្នាក់មុខជំនាញចំនួន ៦/១១ – កើន ២ មុខជំនាញបើប្រៀបធៀបនឹងការរៀបចំណាត់ថ្នាក់មុនៗ។ មុខជំនាញថ្មីចំនួន ២ ដែលត្រូវបានរៀបចំណាត់ថ្នាក់គឺ អាជីវកម្ម សេដ្ឋកិច្ច (Business and Economics)និងវិទ្យាសាស្ត្រជីវិត(Life Sciences) ។ តាមរយៈការរៀបចំណាត់ថ្នាក់នីមួយៗ សាកលវិទ្យាល័យជាតិហាណូយកាន់តែបង្ហាញពីឋានៈបណ្ដុះបណ្ដាលពហុមុខជំនាញនៅពេលដែលបង្កើនចំនួនមុខជំនាញដែលត្រូវបានរៀបចំណាត់ថ្នាក់ពោលគឺ ២ មុខជំនាញ (ឆ្នាំ ២០២០) ៣ មុខជំនាញ (ឆ្នាំ ២០២១)  ៤ មុខជំនាញ (ឆ្នាំ ២០២២) និងតារាងរៀបចំណាត់ថ្នាក់ THE WUR by subject ២០២៣ គឺមាន ៦ មុខជំនាញ ដែលត្រូវបានរៀបចំណាត់ថ្នាក់។

មុននោះ នាថ្ងៃទី ១២ តុលា អង្គការរៀបចំណាត់ថ្នាក់ THE ក៏បានប្រកាសលទ្ធផលនៃការរៀបចំណាត់ថ្នាក់សាកលវិទ្យាល័យពិភពលោក THE WUR ២០២៣ ក្នុងនោះ សាកលវិទ្យាល័យជាតិហាណូយបានជាប់ក្នុងTop ១០០១-១២០០ នៅលើពិភពលោក ហើយមានការអភិវឌ្ឍអំពីគុណភាពសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងគុណភាពបង្រៀនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ