សាកលវិទ្យាល័យជាតិហាណូយមានវត្តមានជាលើកដំបូងក្នុងតារាងរៀបចំណាត់សាកលវិទ្យាល័យពិភពលោករបស់ Time Higher Education ឆ្នាំ ២០២០

(VOVWORLD) - នាថ្ងៃទី ១១ ខែកញ្ញា កាសែតអប់រំឧត្តសិស្សា Time Higher Education (THE) បានប្រកាសលទ្ធផលនៃរៀបចំណាត់ថ្នាក់សាកលវិទ្យាល័យពិភពលោកនាពេលថ្មីនេះ ( World University Rankings ២០២០) នៅក្នុងព្រឹត្តិការណ៍ស្តីពីកិច្ចប្រជុំកំពូលនៃការសិក្សារបស់ THE ដែលបានរៀបចំឡើងនៅ ទីក្រុង Zurich (ប្រទេសស្វីស) ។
សាកលវិទ្យាល័យជាតិហាណូយមានវត្តមានជាលើកដំបូងក្នុងតារាងរៀបចំណាត់សាកលវិទ្យាល័យពិភពលោករបស់ Time Higher Education ឆ្នាំ ២០២០  - ảnh 1 សាកលវិទ្យាល័យជាតិហាណូយ (រូបថត៖ vov.vn)

នេះជាលើកដំបូងដែលសាកលវិទ្យាល័យជាតិហាណូយ (VNU) និងមូលដ្ឋានអប់រំថ្នាក់ឧត្តមសិក្សាវៀតណាមចំនួនពីរត្រូវបានប្រកាសអំពីចំណាត់ថ្នាក់ រួមជា មូលដ្ឋានថ្នាក់សាកលវិទ្យាល័យជួរមុខជិត ១.៤០០ ទៀតនៅលើពិភពលោកផងដែរ។  តាមរយៈការវាយតម្លៃបានបង្ហាញថា សាកលវិទ្យាល័យ VNU មានសន្ទស្សន៍ក្នុងការបង្រៀន ស្រាវជ្រាវវិទ្យាសាស្ត្រនិងសមាហរណកម្មអន្តរជាតិជាប់     ចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមក្រុមមូលដ្ឋានថ្នាក់ឧត្តមសិក្សារបស់វៀតណាមដែលមានវត្តមានក្នុងតារាងរៀបចំណាត់ថ្នាក់នេះផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ