សាកលវិទ្យាល័យដំបូងគេនៅវៀតណាម ដែលមានកម្មវិធីបង្រៀនភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងអន្តរជាតិទទួលបានវិញ្ញាបនបត្រ NEAS របស់អូស្ត្រាលី
(VOVWORLD) - នាថ្ងៃទី១ខែកក្កដា ប្រព័ន្ធវាយតម្លៃការអប់រំជាតិអូស្ត្រាលី(NEAS) បានប្រគល់វិញ្ញាបនប័ត្រត្រួតពិនិត្យគុណភាពកម្មវិធីបង្រៀនភាសាអង់គ្លេសសម្រាប់ទាក់ទងអន្តរជាតិ របស់សាកលវិទ្យាល័យ HoaSen ទីក្រុងហូជីមិញ។
ពិធីទទួលវិញ្ញាបនប័ត្រត្រួតពិនិត្យគុណភាពពីប្រព័ន្ធវាយតម្លៃការអប់រំជាតិអូស្ត្រាលី។ (រុបថត៖ ក្រសួងអប់រំ) |
នេះគឺជាសាកលវិទ្យាល័យដំបូងគេនៅវៀតណាម ដែលបានទទួលវិញ្ញាបនបត្រដ៏មានកិត្យានុភាពនេះ។ កម្មវិធីបង្រៀនភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងអន្តរជាតិ (English for International Communication) ត្រូវបានសាកលវិទ្យាល័យ HoaSen អនុវត្តដោយបង្ខំ សម្រាប់និស្សិតទាំងអស់នៃសាលា។ កម្មវិធីត្រូវបានបែងចែកជា ៦កម្រិត ដោយប្រើប្រាស់ភាសាអង់គ្លេស១០០% ក្នុងការបណ្តុះបណ្តាល រួមទាំងការបង្រៀននិងលំហាត់សម្រាប់ជំនាញទាំង៤ ការស្តាប់ ការនិយាយ ការអាននិងការសរសេរ។ កម្មវិធីនេះបានបំពាក់ដល់និស្សិតនូវមូលដ្ឋានចំណេះដឹង និងជំនាញភាសាអង់គ្លេសដ៏រឹងមាំ ដើម្បីជួយលើកកម្ពស់ចំណេះដឹង ដុសខាត់ជំនាញនិងការជឿជាក់លើខ្លួនឯង ប្រាស្រ័យក្នុងការសិក្សានិងបរិយាកាសធ្វើការសកល។
NEAS (National English Language Teaching Accreditation Scheme) គឺជាអង្គការឯករាជ្យឈានមុខគេ ក្នុងការវាយតម្លៃគុណភាពនៃការបង្រៀនភាសាអង់គ្លេសនៅទូទាំងពិភពលោក ដែលមានសមាជិកជាង២០០នាក់នៅអូស្ត្រាលីអាស៊ីប៉ាស៊ីហ្វិកនិងមជ្ឈឹមបូព៌ា៕