សិក្សារៀនសូត្រតាមគំរូលោកប្រធានហូជីមិញដើម្បីបម្រើមាតុភូមិនិងប្រជាជន

(VOVWORLD) - កម្មវិធីសិល្បៈក្រោមប្រធានបទ “ហូជីមិញ - ដំណើរនៃសេចក្ដីប្រាថ្នា” ឆ្នាំ២០២០ ត្រូវបានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមរៀបចំឡើងនាយប់ ថ្ងៃទី១២ ឧសភា នៅទីក្រុងហាណូយ។ កម្មវិធីគឺសំដៅលើកតម្កើងគំរូឆ្នើមៗ ក្នុងការសិក្សារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌និងរចនាបទ ហូជីមិញ។
សិក្សារៀនសូត្រតាមគំរូលោកប្រធានហូជីមិញដើម្បីបម្រើមាតុភូមិនិងប្រជាជន - ảnh 1លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc អញ្ជើញថ្លែងនៅកម្មវិធី (រូបថត៖ VGP) 

អញ្ជើញថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានអះអាងថា លោកប្រធានហូជីមិញជាគំរូដ៏ល្អឥតខ្ចោះអំពី សីលធម៌បដិវត្តន៍ ដែលបានបម្រើមាតុភូមិនិងប្រជាជនអស់ពីចិត្តពីថ្លើម។ លោកប្រធានក៏ជានិមិត្តរូបនៃស្មារតីសប្បុរសធម៌របស់ប្រជាជាតិវៀតណាម និងជានិមិត្តរូបនៃសីលធម៌កុម្មុយនិស្តដ៏ខ្ពង់ខ្ពស់និងបរិសុទ្ធផងដែរ។ លោក នាយករដ្ឋមន្រ្តីអញ្ជើញមានប្រសាសន៍ថា៖

“ក្នុងជំនួបប្រាស្រ័យលើកនេះ យើងមានការរំភើបចិត្តដោយបានជួបជុំ ជាមួយសមូហភាព និងបុគ្គលនានាដែលបានខិតខំប្រឹងប្រែងជំនះពុះពារ លើការលំបាកសាកល្បង លះបង់អស់ពីកម្លាំងកាយចិត្តទាំងយប់ទាំងថ្ងៃ ដើម្បីរួមចំណែកទៅក្នុងសមិទ្ធផលរួមរបស់ប្រជាជាតិ ក្នុងនោះមានជួរ គ្រូពេទ្យដ៏មោះមុតលើសមរភូមិប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19 នាពេល កន្លងទៅ។ តាមរយៈកម្មវិធីនេះ រាល់គំរូដ៏ភ្លឺស្វាងអំពីការសិក្សារៀនសូត្រ ធ្វើតាមលោកប្រធាន រាល់រឿងរ៉ាវគួរឲ្យរំភើបចិត្តស្ដីពីស្មារតីទទួលខុសត្រូវ ចំពោះប្រជាជន ចំពោះប្រទេសជាតិ ហើយរឿងរ៉ាវស្ដីពីសេចក្ដីស្រឡាញ់ មនុស្ស ស្ដីពីសីលធម៌បដិវត្តន៍ដ៏បរិសុទ្ធ នឹងត្រូវបានរីកសាយភាយទៅ ក្នុងសង្គម បង្កើតកម្លាំងចលករដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ