(VOVworld) - នាព្រឹកថ្ងៃទី១៥ ឧសភា នៅរដ្ឋធានីហាណូយ គណៈកម្មាធិការមជ្ឈឹម
រណសិរ្សមាតុភូមិវៀតណាមនិងគណៈកម្មាធិការរណសិរ្សមាតុភូមិទីក្រុងហាណូយ
បានរៀបចំសិក្ខាសាលាដោយប្រធានបទ “ការសិក្សារៀនសូត្រនិងធ្វើពលកម្មតាម
សតិអារម្មណ៍ហូជីមិញក្នុងការងារចលនាប្រជាជន”។នៅទីនេះ តំណាងទាំងឡាយ
បានអះអាងថា មានរបៀបធ្វើជាច្រើនក្នុងការងារចលនាប្រជាជន ប៉ុន្តែមានតែរបៀប
ធ្វើ“ចលនាប្រជាជនយ៉ាងប៉ិនប្រសប់” ដែលលោកប្រធាន ហូជីមិញបានបង្រៀនទើប
នឹងទទួលបានកំរិតវិទ្យាសាស្ត្រនិងសិល្បៈ។សាស្ត្រាចារ្យរង បណ្ឌិត Tran Hau សមា
ជិកក្រុមប្រឹក្សាពិគ្រោះយោបល់អំពីវិទ្យាសាស្ត្រ-អប់រំនៃរណសិរ្សមាតុភូមិវៀតណាម
បានថ្លែងថា៖
|
(រូបថត៖VOV) |
“ត្រូវផ្លាស់ប្ដូរថ្មីនូវវិធីសាស្ត្រដឹកនាំ ក្នុងនោះផ្ដោតសំខាន់ទៅលើប្រការចំនួន២ដែល
លោកប្រធានហូជីមិញបានលើកឡើង។ទី១គឺត្រូវចេះកួបផ្សំគោលនយោបាយ រួម
ជាមួយស្ថានភាពជាក់ស្ដែងនៅទីកន្លែងនិមួយៗ ពេលវេលានិមួយៗ។ទី២គឺត្រូវចេះ
កួបផ្សំថ្នាក់ដឹកនាំជាមួយមហាជន។ថ្នាក់ដឹកនាំត្រូវផ្ទៀងស្ដាប់មតិរបស់ មហាជន
មតិបញ្ច្រាស់គ្នា។ធ្វើបានដូច្នេះដែរ ការងារចលនាប្រជាជនទើបឈាន ដល់កំរិត
សិល្បៈដូចលោកប្រធានហូជីមិញបានទូន្មានថា៖ចលនាប្រជាជនគឺចលនាកម្លាំង
ទាំងអស់របស់ជូនគ្រប់រូប មិនទុកឲ្យអ្នកណាត្រូវនៅទំនេរឡើយ”៕