សាកសួរសុខទុក្ខ និងជូនពរចូលឆ្នាំប្រពៃណីវៀតណាមចំពោះកម្មាភិបាល យុទ្ធជននៅស្ថានីយ៍ DK ១ និងស្រុក Con Dao

(VOVWORLD) -នាល្ងាចថ្ងៃទី ២១ មករា នៅទីក្រុង Vung Tau គណប្រតិភូចំនួន ២ ដែលជាតំណាងរបស់បញ្ជាការដ្ឋានតំបន់ទី ២ កងទ័ពជើងទឹក អ្នកយកព័ត៌មានរបស់កាសែត វិទ្យុថ្នាក់មជ្ឈឹម និងមូលដ្ឋានបានចេញដំណើរទៅសាកសួរសុខទុក្ខ ជូនកាដូ និងជូនពរ ឆ្នាំប្រពៃណីចំពោះ កម្មាភិបាល យុទ្ធជននៅស្ថានីយ៍ DK ១ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ២០១៨។
សាកសួរសុខទុក្ខ និងជូនពរចូលឆ្នាំប្រពៃណីវៀតណាមចំពោះកម្មាភិបាល យុទ្ធជននៅស្ថានីយ៍ DK ១ និងស្រុក Con Dao - ảnh 1 កម្មាភិបាល យុទ្ធជននៅស្ថានីយ៍ DK ១ និងស្រុក Con Dao

រយៈពេលគោងទុកគឺក្នុងអំឡុងពី ១២ដល់ ១៥ ថ្ងៃនោះ នាវាចំនួន ២ គ្រឿងរបស់បញ្ជាការដ្ឋានតំបន់ទី ២ កងទ័ពជើងទឹកនឹងចេញដំណើរពីទីក្រុង Vung Tau ទៅសាកសួរសុខទុក្ខកម្មាភិបាល យុទ្ធជននៅស្ថានីយ៍ DK ១ និងកម្មាភិបាល យុទ្ធជននៅ ស្ថានីយ៍ Rada ៥៩០ Con Dao។ នៅតាមជើងនាវាទៅកាន់ស្ថានីយ៍ DK ១នោះ លោកNguyen Quoc Dat នៅកងវរសេនាតូច DK ១ ១២ បានឲ្យដឹងថា៖

“នេះគឺជាលើកដំបូងហើយ ដែលខ្ញុំទទួលបុណ្យចូលឆ្នាំប្រពៃណីនៅស្ថានីយ៍ DK ១ នោះ ខ្ញុំសប្បាយរីករាយណាស់ ។ ខ្ញុំចង់ប្រាប់ឪពុក ម្តាយដែលកំពុងនៅផ្ទះថា ខ្ញុំនៅទីនេះគឺសុខសប្បាយណាស់ ហើយខ្ញុំក៏ចង់ប្រាប់ជនរួមជាតិនៅដីគោលការណ៍ថា យើងខ្ញុំនៅទីនេះ និងខិតខំប្រឹងប្រែងរាក្សាការពាររឹងមាំនូវ អធិបតេយ្យភាពកោះសមុមាតុភូមិ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ