សាកសួរសុខទុក្ខ និងជូនពរអ្នកមុខអ្នកការ ប្រជាគ្រឹស្តសាសនិក ក្នុងឱកាសបុណ្យណូអែល ២០១៨
(VOVWORLD) -នារសៀលថ្ងៃទី ២៤ ខែធ្នូ ក្នុងឱកាសបុណ្យណូអែលឆ្នាំ២០១៨ និងទទួលឆ្នាំថ្មី ២០១៩ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយលោក Nguyen Duc Chung បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនពរ បូជាចារ្យនៅ សហគមន៍កាតូលិក Thai Ha នៅវិហារកាតូលិកធំ Thai Ha - វិហារគ្រឹស្តសាសនានិកាយ ហាណូយ។
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយលោក Nguyen Duc Chung បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនពរ បូជាចារ្យនៅ សហគមន៍កាតូលិក Thai Ha |
នៅទីនេះ លោក Nguyen Duc Chung បានអះអាងថា ទីក្រុងបានត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភអំពីលក្ខ័ណ្ឌសំភារៈក្នុងដំណើរការកសាងអគារកិច្ចការសាសនា Thai Ha។ ព្រមទាំងស្នើឲ្យ បូជាចារ្យផ្លាស់ប្ដូរមតិយោបល់ជាមួយរដ្ឋអំណាចក្រុងជាប្រចាំ ដើម្បីបង្ហើយសំណង់នេះផងដែរ។
នារយៈពេលប៉ុន្មានថ្ងៃកន្លងទៅ ថ្នាក់ដឹកនាំទីក្រុង Can Tho បានអញ្ជើញទៅសាកសួរសុខទុក្ខ ជូនការដូនៅអាគារបូជាចារ្យ Can Tho និងគណៈតំណង ប្រូតេស្តង់វៀតណាម នៅវិហាប្រូតេស្តង់ Can Tho។ នៅក្នុងជំនួបទាំងនេះ លោក Tran Quoc Vuong មានគោលបំណងថា នាពេលខាងមុខអ្នកមុខអ្នកការ និង សាសនិកទាំងអស់បន្តរួមដំណើរជាមួយទីក្រុង បន្តពង្រីកប្រពៃណីស្នេហាជាតិ ក៏ដូចជាបង្កើនការកសាងប្លុកមហាសាមគ្គីជាតិទាំងមូលផងដែរ។
“តួនាទីរបស់អាគារ បូជាចារ្យ ក៏ដូចជារបស់វិហារកាតូលិកនានានៅខេត្ត ជាពិសេសគឺតួនាទីរបស់ បូជាចារ្យ ក្នុងការអប់រំ សាសនិក ឲ្យក្លាយទៅ ជាពលរដ្ឋល្អ។ ហើយតាមនោះ រួមចំណែកអភិវឌ្ឍស្រុក កំណើត កាន់តែខ្លាំង មាំមួន និងអរិយធម៌ផងដែរ”៕