សង្ខេបសកម្មភាពរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue នៅសហភាពអឺរ៉ុបនិង បែលហ្ស៊ិក

(VOVWORLD) - ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញលើកឡើងនូវទិសដៅជាច្រើន រួមទាំងការពិចារណាបើកជើងហោះហើរត្រង់តភ្ជាប់រវាងបែលហ្ស៊ិកនិងវៀតណាម ដើម្បីជំរុញសកម្មភាពសហប្រតិបត្តិការសេដ្ឋកិច្ចនិងទេសចរណ៍ ផងដែរ។

 

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អញ្ជើញជួបជាមួយឧបនាយករដ្ឋមន្ត្រីបែលហ្ស៊ិក

សង្ខេបសកម្មភាពរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue នៅសហភាពអឺរ៉ុបនិង បែលហ្ស៊ិក - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញជួបធ្វើការជាមួយឧបនាយករដ្ឋមន្រ្និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចនិងការងារប៊ែលហ្សិក Pierre- Yves Dermagne (រូបថត៖ TTXVN)

នារសៀលថ្ងៃទី ៩ ខែកញ្ញា នៅក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រីបែលហ្ស៊ីកលោក Pierre-Yves Dermagne នោះ ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានបង្ហាញថា ដំណើរទស្សនកិច្ចការងារលើកដំបូងក្នុងនាមជាប្រធានរដ្ឋសភា នៅ EU និងបណ្ដាប្រទេសអឺរ៉ុប ក្នុងនោះមានបែលហ្ស៊ិក គឺសំដៅរួមចំណែកបង្កើតបុព្វបទជំរុញថែមទៀតទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយអឺរ៉ុប និងបណ្ដាប្រទេសជាសមាជិក។ ភាគីទាំងពីរបានឯកភាពគ្នាថា ចាំបាច់ត្រូវជំរុញការអនុវត្តរាល់វិធានការជាក់ស្ដែង សំដៅនាំទំនាក់ទំនងនៃប្រទេសទាំងពីរអភិវឌ្ឍន៍កាន់តែជាក់ស្ដែង លើគ្រប់ជ្រុងជ្រោយ បង្កើនការសម្របសម្រួលយុទ្ធសាស្ត្រ ក្នុងអាស៊ាននិង ASEM ជាពិសេស នាបច្ចុប្បន្ននេះ EU និងអាស៊ានបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រផងដែរ។

ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានលើកសំណើរសហប្រតិបត្តិការជាក់ស្ដែង ដោយត្រូវបានលោកឧបនាយករដ្ឋមន្ត្រី Pierre -Yves Dermagne កត់សម្គាល់ដូចជា៖ គាំទ្រការផ្តល់សច្ចាប័នលើ EVIPA - កិច្ចព្រមព្រៀងដ៏សំខាន់ ដើម្បីជំរុញការវិនិយោគ បង្កលក្ខណៈងាយស្រួលដល់សហគ្រាសធ្វើការទាញយកសក្កានុពលសហប្រតិបត្តិការលើវិស័យថាមពល ថាមពលកកើតឡើងវិញនៅកំពង់ផែសមុទ្រ។ លើវិស័យកសិកម្ម គឺផ្ដោតសំខាន់លើការនាំចេញ នាំចូលផ្លែឈើ កសិផលដែលមានគុណភាពខ្ពស់ ប្រភពដើមច្បាស់លាស់ ដើម្បីជំរុញការនាំចេញ នាំចូលទៅក្នុងទីផ្សាររបស់គ្នាទៅវិញទៅមកផងដែរ។

 

កិច្ចពិភាក្សារវាងរដ្ឋសភាវៀតណាម - សភាជាន់ទាបព្រះរាជាណាចក្របែលហ្ស៊ិក

សង្ខេបសកម្មភាពរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue នៅសហភាពអឺរ៉ុបនិង បែលហ្ស៊ិក - ảnh 2ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញជួបសន្ទនាជាមួយប្រធានសភាជាន់ទាបប៊ែលហ្សិកលោកស្រី Eliane Tillieux (រូបថត៖ TTXVN)

នៅក្នុងកិច្ចពិភាក្សាជាមួយប្រធានសភាជាន់ទាបប៊ែលហ្ស៊ិកលោកស្រី Eliane Tillieux នោះ ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានថ្លែងអំណរគុណដល់បែលហ្ស៊ិក ដែលបានគាំទ្រការផ្តល់សច្ចាប័នលើ EVFTA  ព្រមទាំងស្នើឲ្យបែលហ្ស៊ិកឆាប់ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVIPA។ លោកប្រធានរដ្ឋសភាវៀតណាមបានឲ្យដឹងថា នៅក្នុងដំណើរទស្សនកិច្ចការងារនៅបែលហ្ស៊ិកលើកនេះ លោកបានចូលរួមវេទិកាធុរកិច្ចវៀតណាម-បែលហ្ស៊ិក ហើយ សហគ្រាសជាច្រើនលើវិស័យថាមពលកកើតឡើងវិញ Logistics របស់បែលហ្ស៊ិកមានបំណងចង់ពង្រឹងការតភ្ជាប់កិច្ចសហប្រតិបត្តិការ ដើម្បីទាញយកឱកាសធ្វើអាជីវកម្ម វិនិយោគនៅវៀតណាម។ ប្រធានរដ្ឋសភាវៀតណាមបានស្នើឱ្យលោកស្រីប្រធានសភាជាន់ទាបបែលហ្ស៊ិកផ្ដល់ការយកចិត្តទុកដាក់ដើម្បី EU ដកកាតលឿងជលផល IUU សំដៅនាំមកនូវផលប្រយោជន៍ជូនប្រជាជន និងធុរជននៃប្រទេសទាំងពីរ។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលនិងវ៉ាក់សាំងនោះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើឲ្យលោកស្រីប្រធានសភាជាន់ទាបបែលហ្ស៊ិក និងរដ្ឋាភិបាល បែលហ្ស៊ិក ផ្ដល់ការយកចិត្តទុកដាក់លក់វ៉ាក់សាំងឲ្យវៀតណាម ព្រមទាំងផ្ដល់ជូនវាក់សាំងតាមរយៈយន្តការ COVAX។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានឯកភាពគ្នាសង្កត់ធ្ងន់ទៅលើការអភិវឌ្ឍ ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ក្រុមសមាជិកសភាមិត្តភាព រវាងស្ថាប័ន និងទំនាក់ទំនងរវាងប្រជាជនជាមួយប្រជាជននៃប្រទេសទាំងពីរផងដែរ.

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អញ្ជើញចូលរួមពិធីប្រគល់វ៉ាក់សាំង សំភារៈ បរិក្ខាពេទ្យប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩
សង្ខេបសកម្មភាពរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue នៅសហភាពអឺរ៉ុបនិង បែលហ្ស៊ិក - ảnh 3ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានធ្វើជាសាក្សីក្នុងពិធីប្រគល់ជានិមិត្តសញ្ញានូវវ៉ាក់សាំង AstraZeneca ចំនួន ១០០,០០០ ដូសរបស់រដ្ឋាភិបាលបែលហ្ស៊ិក  (រូបថត៖ TTXVN)

នាថ្ងៃទី ៩ ខែកញ្ញា នៅស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្របែលហ្ស៊ិក ថ្នាក់ដឹកនាំក្រសួងការបរទេសបែលហ្ស៊ិកបានប្រគល់វ៉ាក់សាំង AstraZeneca ចំនួន ១០ ម៉ឺនដូស និងសំភារៈ បរិក្ខាពេទ្យជូនវៀតណាម ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue នៅបែលហ្ស៊ីក និង EU លើកនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងអនុស្សរណៈនៃការយោគយល់ជាច្រើនត្រូវបានលើកមកចរចា និងចុះហត្ថលេខាប្រកបដោយជោគជ័យ ដែលមានតម្លៃជាង ៨៤ ពាន់ពាន់លានដុង (ប្រមាណ ៣,៧ ពាន់លានដុល្លារអាមេរិក)។

 

វេទិកាធុរកិច្ចវៀតណាម - បែលហ្ស៊ិក៖

សង្ខេបសកម្មភាពរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue នៅសហភាពអឺរ៉ុបនិង បែលហ្ស៊ិក - ảnh 4ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម - បែលហ្សិក (រូបថត៖ VOV)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue នៅបែលហ្ស៊ីកនោះ នាថ្ងៃទី ៩ ខែសីហា បានប្រព្រឹត្តិទៅវេទិកាធុរកិច្ចវៀតណាម - បែលហ្ស៊ិក។

អញ្ជើញថ្លែងទៅកាន់សហគ្រាសឈានមុខគេរបស់បែលហ្ស៊ិកក្នុងវេទិកាធុរកិច្ចនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានលើកសំណើរនានា សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ ឆ្ពោះទៅរកភាពជោគជ័យរបស់សហគ្រាសបែលហ្ស៊ីកនៅពេលវិនិយោគ ធ្វើអាជីវកម្មនៅវៀតណាម។

“ខ្ញុំក៏បានថ្លែងទៅកាន់ថ្នាក់ដឹកនាំកំពូលរបស់ EU ថា យើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មរួចរាល់ហើយ ប៉ុន្តែមានប្រទេសត្រឹមតែ ៨ ក្នុងចំណោមប្រទេសទាំង ២៧ ប៉ុណ្ណោះ ដែលបានផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារវិនិយោគ។ ភាគីទាំងពីរមានការយល់ដឹងយ៉ាងជ្រាលជ្រៅហើយ ដូច្នេះ ខ្ញុំស្នើឲ្យបណ្ដាសហគ្រាសជំរុញសភានៃបណ្ដាប្រទេសជាសមាជិក ដើម្បីផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះឲ្យបានឆាប់ៗ។ យើងខ្ញុំបានប្រៀបប្រដូច EVFTA និង EVIPA ដូចជាស្លាបទាំងសង្ខាង ហើយកិច្ចព្រមព្រៀងទាំងពីរនេះត្រូវអនុវត្តន៍ទន្ទឹមគ្នា ទើបទទួលបានប្រសិទ្ធភាពខ្ពស់ផងដែរ”។ នេះបើយយោងតាមប្រសាសន៍របស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue៕

ប្រតិកម្មទៅវិញ

ផ្សេងៗ