” សង្គ្រាម” បណ្តេញ​អ្នកការទូត​រវាង​រុស្ស៊ី និងប្រទេស​លោកខាង​លិច​បន្ត​ឡើងជណ្ដើរ

(VOVWORLD) - អ៊ីតាលីបានបណ្តេញអ្នកការទូតរុស្ស៊ីចំនួនពីររូប បន្ទាប់ពីប៉ូលីសបានឲ្យដឹងថាពួកគេចាប់បានភស្តុតាងថា អនុសេនីយ៍ឯកនៃកងទ័ពជើងទឹកអ៊ីតាលីមួយរូបបានបញ្ជូនឯកសារសម្ងាត់ទៅឲ្យមន្ត្រីយោធារុស្ស៊ីម្នាក់ដើម្បីយកប្រាក់។
” សង្គ្រាម” បណ្តេញ​អ្នកការទូត​រវាង​រុស្ស៊ី និងប្រទេស​លោកខាង​លិច​បន្ត​ឡើងជណ្ដើរ - ảnh 1រថយន្តរបស់ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំសាធារណរដ្ឋឆែក Aleksandr Zmeyevsky ចតនៅខាងក្រៅក្រសួងការបរទេសឆែក (រូបថត៖ AP)

សង្គ្រាមការទូតរវាងរុស្ស៊ីនិងប្រទេសលោកខាងលិចបានបន្តឡើងជណ្ដើរ ខណៈពេលដែលកាលពីថ្ងៃទី ២៦ ខែមេសា រុស្ស៊ីបានប្រកាសបណ្តេញអ្នកការទូតអ៊ីតាលីម្នាក់ និងកោះហៅឯកអគ្គរដ្ឋទូតអ៊ីតាលីមកកាន់ទីស្នាក់ការក្រសួងការបរទេសរុស្ស៊ី ដោយពាក់ព័ន្ធនឹងប្រការដែលទីក្រុងម៉ូស្គូបានចាត់ទុកថាជាទង្វើ មិនសមហេតុផលរបស់ទីក្រុងរ៉ូម នៅពេលដែលបណ្តេញអ្នកការទូតរុស្ស៊ីពីររូបកាលពីខែមុន។

មុននេះ អ៊ីតាលីបានបណ្តេញអ្នកការទូតរុស្ស៊ីចំនួនពីររូប បន្ទាប់ពីប៉ូលីសបានឲ្យដឹងថាពួកគេចាប់បានភស្តុតាងថា អនុសេនីយ៍ឯកនៃកងទ័ពជើងទឹកអ៊ីតាលីមួយរូបបានបញ្ជូនឯកសារសម្ងាត់ទៅឲ្យមន្ត្រីយោធារុស្ស៊ីម្នាក់ដើម្បីយកប្រាក់។

នៅថ្ងៃទី ២៦ ខែមេសា ដដែល ក្រសួងការបរទេសរ៉ូម៉ានីបានឲ្យដឹងថា នឹងបញ្ដេញអ្នកការទូតរុស្ស៊ីម្នាក់ ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយសាធារណរដ្ឋឆែកដែលជាប់គាំងក្នុងជម្លោះការទូតជាមួយរុស្ស៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ