សង្ឃឹមថាសេចក្តីសម្រេចចិត្តលើការអភិវឌ្ឍតំបន់ជនជាតិភាគតិចនឹងឈានចូលជីវភាពប្រចាំថ្ងៃ

(VOVWORLD) - រួមជាមួយប្រជាជនទូទាំងប្រទេស ប្រជាជន Dak Lak បានដាក់ជំនឿជាក់យ៉ាងមុតមាំលើគោលមាគ៌ា គោលនយោបាយដ៏ត្រឹមត្រូវរបស់បក្សនៅក្នុងមហាសន្និបាតបក្សលើកទី ១៣ នេះ ដោយមានការលើកកម្ពស់គ្រប់ទិដ្ឋភាពនៃជីវភាពរស់នៅសម្រាប់ប្រជាជន។ 
សង្ឃឹមថាសេចក្តីសម្រេចចិត្តលើការអភិវឌ្ឍតំបន់ជនជាតិភាគតិចនឹងឈានចូលជីវភាពប្រចាំថ្ងៃ - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញជួបសំណេះសំណាលជាមួយប្រជាជនបណ្តាជនជាតិនៅខេត្ត Dak Lak ក្នុងទិវាមហាសាមគ្គីជនជាតិទាំងមូល

លោកស្រី H'Yam Bkrông ប្រធាន សហករណ៍ត្បាញចារបាប់ Jong Bong ឃុំ Ea Kao នៃទីក្រុង Buon Ma Thuot ខេត្ត Dak Lak បានឲ្យដឹងថា៖ “រូបខ្ញុំផ្ទាល់និងប្រជាជនទាំងអស់នៅទីនេះ មានការរំពឹងទុកយ៉ាងខ្លាំងទៅលើមហាសន្និបាត លើកទី ១៣ នេះរបស់បក្ស។ បន្ទាប់ ពីមហាសន្និ បាត ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នឹងមានគោលនយោបាយ ជាពិសេសមានការយកចិត្តទុកដាក់ លើមុខ របរប្រពៃណីរបស់ជនជាតិ E de ដើម្បីឱ្យមុខរបរប្រពៃណីនេះ កាន់ តែរីកចម្រើន និងបង្កើតការងារដើម្បីរក្សាអត្តសញ្ញាណជាតិ”។

តំណាងយុវជនជំនាន់ថ្មី ខេត្ត Dak Lak លេខាសម្ព័ន្ធសមាគមយុវជនខេត្ត Dak Lak លោក H Giang Niê រំពឹងថា មហាសន្និបាតបក្សលើកនេះ នឹងផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតដល់យុវជនវ័យក្មេង ជាពិសេសយុវជននៅតំបន់ជនជាតិភាគតិច តំបន់ព្រំដែន និងតំបន់ពៃភ្នំ ដែលជួបការលំបាក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ