ស្ងើចសរសើរសមូហភាពនិងបុគ្គលឆ្នើមក្នុងទិវាពិភពលោកលើកតម្កើងអ្នកបរិច្ចាគឈាមថ្ងៃទី១៤មិថុនា

(VOVWORLD) -នាថ្ងៃទី១៤មិថុនា គណៈចាត់តាំង “ដំណើរក្រហម” មជ្ឈិម បានរួមសហការជាមួយគណៈកម្មការបណ្ជាណែនាំការចលនាបរិច្ចាគឈាមស្ម័គ្រចិត្ត ទីក្រុង Hai Phong រៀបចំពិធីលើកតម្កើងសមូហភាព បុគ្គលនិងក្រុមគ្រួសារដែលបានចូលរួមការបរិច្ចាគឈាមស្មគ្រចិត្តឆ្នើមឆ្នាំ២០១៨។ នេះជាលើកទី៥ដែលកម្មវិធី “ដំណើរក្រហម” បានរៀបចំឡើងនៅទីក្រុង Hai Phong។

 ស្ងើចសរសើរសមូហភាពនិងបុគ្គលឆ្នើមក្នុងទិវាពិភពលោកលើកតម្កើងអ្នកបរិច្ចាគឈាមថ្ងៃទី១៤មិថុនា - ảnh 1 ប្រគល់ប័ណ្ណសរសើរជូនបុគ្គលឆ្នើមក្នុងចលនាបរិច្ចាគឈាមស្ម័គ្រចិត្តនៃទីក្រុងហាណូយ (រូបថតៈ TTXVN)

ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១៤មិថុនា តាមឃុំ ទីរួមស្រុក សាលារៀននិងមន្ទីពេទ្យ ទាំង២៨កន្លែងទូទាំងស្រុក Doan Hung ខេត្ត Phu Tho បានរៀបចំពិធីជួបសំណេះសំណាលជាមួយអ្នកដែលចូលរួមការបរិច្ចាគឈាម។

ក៏នាថ្ងៃទី១៤មិថុនា គណៈកម្មការបញ្ជាណែនាំចលនាបរិច្ចាគឈាមស្ម័គ្រចិត្តខេត្ត An Giang បានរៀបចំពិធីលើកតម្កើងអ្នកបរិច្ចាគឈាមឆ្នើមខេត្ត An Giang ឆ្នាំ២០១៨ សំដៅ តបស្នងសងគុណនូវអំពើល្អ បរិច្ចាគឈាមស្មគ្រចិត្តសង្គ្រោះមនុស្ស។ អ្នកស្រី Ho Quy Nhi អ្នកបរិច្ចាគឈាមស្មគ្រចិត្តបានចែករំលែកថា៖

“នាងខ្ញុំបានផ្សាភ្ជាប់ជាមួយចលនាបរិច្ចាគឈាមស្មគ្រចិត្តប្រហែល៦ដល់៧ឆ្នាំហើយ។ ពេលចូលរួមសកម្មភាពនេះខ្ញុំឃើញថាកិច្ចការនេះគឺពោរពេញទៅដោយអត្ថន័យ។ ការបរិច្ចាគឈាមមិនត្រឹមតែជួយឲ្យអ្នកជំងឺដែលត្រូវការឈាមប៉ុណ្ណោះទេ ថែមទាំងជួយបំប៉នសុខភាពខ្លួនឯងទៀតផង។ ជាពិសេស ពេលយើងផ្តល់ជូនគេដំណក់ឈាមរបស់ខ្លួន ហើយអាចជួយបានអ្នកជំងឺជាសះស្បើយគឺយើងនឹងមានអារម្មណ៍ស្រស់ស្រាយក្នុងចិត្តណាស់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ