សាងសង់ដងទង់ជាតិនៅកោះ Phu Quy ខេត្ត Binh Thuan
|
សាងសង់ដងទង់ជាតិនៅកោះ Phu Quy ខេត្ត Binh Thuan (VNP) |
Vovworld-នាព្រឹកថ្ងៃទី១៧មិថុនាមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ
មជ្ឈឹមសមាគមនិស្សិតវៀតណាមបានសហការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍
សម្ព័ន្ធយុវជនខេត្ត Binh Thuan រៀបចំបើកការដ្ឋានសាងសង់សំណង់ដងទង់ជាតិ
នៅកោះ Phu Quy (ខេត្ត Binh Thuan)។ ដងទង់ជាតិនៅកោះ Phu Quy ត្រូវបានសាង
សង់នៅភូមិ Trieu Duong ឃុំ Tam Thanh ស្រុក Phu Quy មានកំពស់២២,៦ម៉ែត្រដោយ
បេតុងបែរមុខទៅសមុទ្រ។ ទង់ជាតិមានទំហ៊ុំ៤គុណ៦ម៉ែត្រត្រូវបានដេរដោយ
វត្ថុធាតុក្រណាត់សមស្របនឹងខ្យល់សមុទ្រ។ តាមគំរោងសំណង់នឹងបានសំរេចនា
ចុងខែកក្កដាឆ្នាំ២០១៥។
ដងទង់ជាតិនៅកោះ Phu Quy ជាដងទង់ជាតិមួយក្នុងចំណោមដងទង់ជាតិចំនួន
៧ក្នុងគំរោងការណ៍សាងសង់ដងទង់ជាតិអធិបតេយ្យភាពមាតុប្រទេសនៅបណ្ដា
កោះតាមបណ្ដោយប្រទេសជាតិរបស់សម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញមជ្ឈឹមសមាគមនិស្សិតវៀតណាមនិងធនាគារ BIDV អនុវត្តសាងសង់៕