សិង្ហបុរី និងវៀតណាមពង្រឹងការតភ្ជាប់វិនិយោគឧស្សាហកម្ម

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃពិព័រណ៍អន្ដរជាតិវៀតណាមឆ្នាំ ២០២១ នាថ្ងៃទី ១៥ ខែមេសា វេទិកា “វិនិយោគនៅវៀតណាម - គោលដៅវិនិយោគឧស្សាហកម្ម ” ដែលបានប្រព្រឹត្តិទៅតាមប្រព័ន្ធវីដេអូ។ 
សិង្ហបុរី និងវៀតណាមពង្រឹងការតភ្ជាប់វិនិយោគឧស្សាហកម្ម - ảnh 1លោក  Vu Ba Phu ប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្ម

នៅក្នុងវេទិកានេះ លោក  Vu Ba Phu ប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្មបានវាយតម្លៃខ្ពស់ចំពោះសក្តានុពលរបស់វិនិយោគិនសិង្ហបុរី ហើយបានបញ្ជាក់ថាលំហូរវិនិយោគរបស់សិង្ហបុរីចូលមក វៀតណាមនាពេលខាងមុខនឹង បន្តកើនឡើងយ៉ាងឆាប់រហ័ស។ ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅសិង្ហបុរី លោកស្រី Tran Thu Quynh បានឧទ្ទេសនាមដោយសង្ខេបពីទិដ្ឋភាពទូទៅអំពីនិន្នាការនៃផ្នែកផលិកម្មវៀតណាម និង ការតម្រង់ទិសដៅអាទិភាពក្នុងការទាក់ទាញវិនិយោគឧស្សាហកម្មរបស់វៀតណាមក្នុងដំណាក់កាល ២០២១-២០៣០។ ដោយហេតុនេះ អង្គភាពអាជីវកម្មសិង្ហបុរីក៏មានព័ត៌មានបន្ថែមអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលវៀតណាមបានចុះហត្ថលេខានិងវិធីទាញយកគោលការណ៍ប្រភពដើមក្នុងការផលិត ហើយតាមនោះមានកម្លាំងចលករបន្ថែមទៀត ដើម្បីធ្វើការសម្រេចចិត្តវិនិយោគនៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ